ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម
មុន និង ក្រោយសម័យអាណានិគមបារាំង វត្តអារាម គឺជាកន្លែងមួយដ៏សំខាន់សម្រាប់កុលបុត្តខ្មែរគ្រប់រូប និង គ្រប់សម័យលកាល ជាពិសេសមុនសម័យអាណាព្យាបាលបារាំង(១៨៦៣-១៩៥៣) គេបានយកវត្តអារាមជាកន្លែងមួយសម្រាប់អប់រំកុលបុត្តខ្មែរ ។ ប៉ុន្តែ ប្រព័ន្ធអប់រំក្នុងសម័យកាលនោះមិនទាន់មានលក្ខណៈទំនើបនៅឡើយ ។ បើតាមឯងសារក្រសួងអប់រំបោះពុម្ពក្នុងឆ្នាំ ២០១៦ បានសង្កេតឃើញថា សាលាវត្តគឺជាកន្លែង ដែលក្មែងប្រុសទៅរស់នៅបំរើព្រះសង្ឃ ដើរបិណ្ឌបាតជាមួយព្រះសង្ឃពេលព្រឹក និងជួយសម្អាតវត្តអារាម ។ នៅពេលទំនេរក្មេងវត្តអាចរៀនសូត្រទន្ទេញធម៌ អានគម្ពីរព្រះត្រៃបិដក រៀនអានសាស្ត្រា និងរៀនសរសេរអក្សរនៅពេលរសៀល ។ ដូច្នេះ សាលាវត្តប្រពៃណីគ្មានកម្មវិធីសិក្សា គ្មានពេលម៉ោងរៀនសូត្រច្បាស់លាស់ និង គ្មានការប្រឡងអ្វីទាំងអស់ ។ ម្យ៉ាងវិញទៀត សម័យនោះគ្រូគ្មានការបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវឡើយ ។ (ហង់ជួន ណារ៉ុង,៥៧,២០១៦) ទាំងនេះ គឺជាចំណុចខ្សោយមួយរបស់វត្តអារាមនាសម័យកាលនោះ ដែលយើងមានការកសាងវត្តអារាមល្អពេក តែប្រព័ន្ធអប់រំស្ទើរតែមើលមិនយល់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វត្តអារាមក្នុងប្រទេសកម្ពុជា បានដើរតួរនាទីយ៉ាងសំខាន់ទាំងផ្នែករក្សានូវវប្បធម៌ និង អក្សរសាស្ត្របានយ៉ា...