ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម


មុន និង ក្រោយសម័យអាណានិគមបារាំង

វត្តអារាម គឺជាកន្លែងមួយដ៏សំខាន់សម្រាប់កុលបុត្តខ្មែរគ្រប់រូប និង គ្រប់សម័យលកាល ជាពិសេសមុនសម័យអាណាព្យាបាលបារាំង(១៨៦៣-១៩៥៣) គេបានយកវត្តអារាមជាកន្លែងមួយសម្រាប់អប់រំកុលបុត្តខ្មែរ ។ 

ប៉ុន្តែ ប្រព័ន្ធអប់រំក្នុងសម័យកាលនោះមិនទាន់មានលក្ខណៈទំនើបនៅឡើយ ។ បើតាមឯងសារក្រសួងអប់រំបោះពុម្ពក្នុងឆ្នាំ ២០១៦ បានសង្កេតឃើញថា សាលាវត្តគឺជាកន្លែង ដែលក្មែងប្រុសទៅរស់នៅបំរើព្រះសង្ឃ ដើរបិណ្ឌបាតជាមួយព្រះសង្ឃពេលព្រឹក និងជួយសម្អាតវត្តអារាម ។ នៅពេលទំនេរក្មេងវត្តអាចរៀនសូត្រទន្ទេញធម៌ អានគម្ពីរព្រះត្រៃបិដក រៀនអានសាស្ត្រា និងរៀនសរសេរអក្សរនៅពេលរសៀល ។ ដូច្នេះ សាលាវត្តប្រពៃណីគ្មានកម្មវិធីសិក្សា គ្មានពេលម៉ោងរៀនសូត្រច្បាស់លាស់  និង គ្មានការប្រឡងអ្វីទាំងអស់ ។ ម្យ៉ាងវិញទៀត សម័យនោះគ្រូគ្មានការបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវឡើយ ។

(ហង់ជួន ណារ៉ុង,៥៧,២០១៦)

ទាំងនេះ គឺជាចំណុចខ្សោយមួយរបស់វត្តអារាមនាសម័យកាលនោះ ដែលយើងមានការកសាងវត្តអារាមល្អពេក តែប្រព័ន្ធអប់រំស្ទើរតែមើលមិនយល់ ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វត្តអារាមក្នុងប្រទេសកម្ពុជា បានដើរតួរនាទីយ៉ាងសំខាន់ទាំងផ្នែករក្សានូវវប្បធម៌ និង អក្សរសាស្ត្របានយ៉ាងល្អ ។ ហើយអ្វីដែលជាចំណុចខ្សោយសម្រាប់វត្តអារាមសព្វថ្ងៃនេះ គឺប្រព័ន្ធអប់រំតាមវត្តអារាមមួយចំនួនត្រូវបានរៀបចំដោយ ព្រះអធិការដោយគ្មានចំណេះដឹងច្បាស់លាស់ ហើយប្រព័ន្ធអប់រំនៅទីនោះៗ ក៏មានភាពរញេរញ៉ៃទៅតាមទីកន្លែងនោះៗដែរ ។ ជាសំណូមពរ សូមថ្នាក់ដឹកនាំនៃវត្តអារាម គួរតែងាកមកខាងវិស័យអប់រំមួយឱ្យបានច្បាស់លាស់ ដើម្បីឱ្យពុទ្ធបរិស័ទខ្មែរ មានជំនឿថា កូនៗរបស់ពួកគេមានការអប់រំល្អ និងពេលលាចាកសិក្ខាបទវិញ មានចំណេះចំនាញច្បាស់លាស់ ដែលជាហេតុមិនឱ្យអ្នកស្រុកពេបជ្រាយមកលើព្រះពុទ្ធសាសនាយើង ៕ 

សូមអរគុណ និង អរព្រះគុណ!!!

អត្ថបទៈ អុិន ពិសី

Comments

Popular posts from this blog

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៧ យ៉ាង៖