សម័យអង្គរ តើស្តេចអង្គណាខ្លះបានធ្វើឱ្យប្រទេសមានការរីកចម្រើន និង អន់ថយ ?


1.    សម័យអង្គរ គឺបានចាប់ផ្តើមនៅឆ្នាំ ៨០២ ដល់​ ឆ្នាំ ១៤៣០ នេះចំពោះប្រទេសដទៃគេបានផ្តល់តម្លៃចំពោះសម័យនេះ តែបើលោកគ្រូ សំបូរ ម៉ាណ្ណារ៉ា បានលើកឡើង គឺ ពីឆ្នាំ ៨០២ ដល់ឆ្នាំ ១៤៦០ នៃគ.ស. ។

2.    ក្រោយពីឆ្នាំ ១៤៣១ និង ១៤៣២ អណាចក្រអង្គរក៏បានផ្លាស់ប្តូរទីតាំងរបស់ខ្លួនមកតាំងនៅចតុមុខវិញ ។

3.    ក្រោយពីព្រះបាទពញ្ញាយ៉ាតបានសោយទីវង្គត់ទៅ ត្រូវបានគេចាត់ទុកព្រះអង្គជាស្តេចចុងក្រោយគេដែលជាប់ខ្សែស្រឡាយនៃសម័យអង្គរ និងក៏ជាស្តេចដំបូងគេនៃសម័យចចតុមុខដែរ ។

4.    ព្រឹត្តការណ៍ ៣ សំខាន់នៅក្នងសម័យអង្គរ គឺ ការចាប់ផ្តើមនៃសម័យអង្គរ សម័យនៃការអភិវឌ្ឍន៍នៃសម័យអង្គរ និង សម័យកាលនៃការធ្លាក់ចុះរបស់អង្គរផងដែរ ។

5.    នៅក្នុងឆ្នាំ ៨០២ និង ឆ្នាំ ១២២០ (សត្តវត្សទី ៩ ដល់ ១៣) ចំពោះសម័យអង្គរត្រូវបានគេចាត់ទុកថា ជាសម័យដែលចាប់ផ្តើមផង និង អភិវឌ្ឍផង ។

6.    ក្រោយពីសត្តវត្សទី ១៣ និង ១៤ សម័យអង្គរត្រូវបានធ្លាក់ចុះ ដោយសារការជ្រៀតជ្រេតពីបរទេស និង ការផ្លាស់រាជធានី មកទួលបានសាន្ត និង ចតុមុខ ។

7.    នៅក្នុងសម័យចាប់ផ្តើមនៃសម័យអង្គរ ដែលដឹកនាំដោយព្រះបាទ ជ័យវរ្ម័នទី ២ (ឆ្នាំ ៨០២) នាពេលនោះព្រះអង្គបានដើរតួជាអ្នកបង្រួបបង្រួមជាតិ ក៏ដូចជាការផ្សះផ្សាជាតិតាមរយៈការដង្ហែនូវសិវលិង្គ និង ត្រូនី ។

8.    ព្រះបាទជ័យវរ្ម័នទី ២ ដឹកនាំប្រជាពលរដ្ឋឱ្យជាអ្នកដឹងគុណចំពោះអ្នកដឹកនាំខ្លួន ព្រមទាំងបាន ឱ្យប្រជាពលរដ្ឋខ្លួនមានសនណ្តានចិត្តចេះស្រឡាញ់គ្នាផង ។

9.    បើតាមឯកសារខ្លះបានបង្ហាញថាព្រះបាទជ័យវរ្ម័នទី ២ ជាអ្នករំដោះប្រទេសឱ្យរួចពីការត្រួតត្រារបស់ជ្វា ។

   ព្រះបាទជ័យវរ្ម័នទី ២ បានឱ្យប្រទេសរបស់ខ្លួនរួបគ្នាដែលពេលនោះ ខ្មែរមានការបែកបាក់គ្នារវាងចេនឡាទឹក និង ចេនឡាគោក ។

11 ដើម្បីឱ្យប្រជាពលរដ្ឋគោរព និង ស្រឡាញ់ព្រះអង្គរឹតតែខ្លាំងនោះ គឺ ព្រះអង្គបានដឹកនាំឱ្យមានការគោរពលិទ្ធិទេវរាជ ។

1   រយៈពេល ៥០ ឆ្នាំ ព្រះបាទជ័យវរ្ម័នទី ២  បានធ្វើតែកិច្ចការងារមួយតែប៉ុណ្ណោះ គឺ ការបង្រួបបបង្រយមជាតិ បង្រួបបង្រួមទឹកដី និង បង្រួបបង្រួមស្មារតីនៃប្រជាពលរដ្ឋខ្លួន ។

1 ចំពោះការបង្រួបបង្រួមជាតិ គឺការធ្វើឱ្យពលរដ្ឋរបស់ទ្រង់ស្កាល់ខ្លួនថាជាខ្មែរ បង្រួមបង្រួមទឹកដី គឺការមិនឱ្យមានការគ្រប់គ្រង ២ ទៅ ៣ នគរ ។

1  ចំណែកឯបង្រួបបង្រួមស្មារតី គឺការឱ្យតម្លៃ និង គោរពចំពោះអ្នកដឹកនាំ ព្រះអាទិទេព និងអ្នកបានផ្តល់ចំណែកក្នុងការកសាងជាតិ ។

1  ក្រោយពីព្រះបាទជ័យវរ្ម័នទី ២   ព្រះអង្គស្តេចយាងចូលទីវង្កតទៅ ព្រះបានបន្សល់នូវការគោរពលិទ្ធិទេវរាជ និង កត្តញ្ញូតាធម៌ ។

1  ព្រះបាទឥន្ទ្រៈវរ្ម័ន គឺជាអ្នកកសាងប្រាសាទថ្មមុនគេ គឺប្រាសាទបាគង (ជាប្រាសាទថ្មដំបូងគេ) និងប្រាសាទបាគូរ ដែលកសាងក្នុងន័យឧទ្ទិសដល់មាតាបិតាទ្រង់ ដែលបានបង្ហាញអំពីកត្តញ្ញូតាធម៌របស់ទ្រង់។

1  ព្រះបាទឥន្ទ្រៈវរ្ម័ននេះដដែលព្រះអង្គកបានកសាងបារាយទឹកមុនដំបូងគេផងដែរ ហើយក្នុងនោះការធ្វើស្រែរបស់ប្រជាពលរដ្ឋបាន ៣ ទៅ ៤ ដង​ក្នុងមួយឆ្នាំ ។

នៅក្នុងសម័យចេនឡា គេអាធ្វើទំនប់ទប់ទឹកនៅលើដី តែសម័យអាណាចក្រភ្នំ គេអាចធ្វើប្រឡាយបង្ហូរទឹកបាន ចំណែកឯសម័យអង្គរគេជីកបារាយដែលគេបានជីកជាជម្រៅដីទៅក្រោម ដែលមានទឹកនៅពីលើ ។

   តាមការសិក្សារបស់អ្នកស្រាវជ្រាវមួយចំនួនបានលើកឡើងថា ការរីកចម្រើនរបស់សម័យអង្គរ គឺតាមរយៈការធ្វើកសិកម្ម ។

2.  បន្ទាប់មកទៀតក៏មានកូនចៅរបស់ព្រះបាទ ឥន្ទ្រៈវរ្ម័ន មានព្រះនាមថា យសោវរ្ម័នទី ១ ដែលទ្រង់បានកសាងប្រាសាទយសោធបុរៈ ខ្លះថា យសោធោបុរៈ

  ចំពោះការកសាងប្រាសាទនេះ យសោវរ្ម័នទី ១ បានកសាងយ៉ាងច្រើន មានប្រាសាទភ្នំបាក់ខែង និង ប្រាសាទព្រះវិហារក៏មានស្នាព្រហស្ថរបស់ព្រះអង្គផងដែរ ។​

2   ចំពោះផ្នែកសេដ្ឋកិច្ច ព្រះបាទ យសោវរ្ម័នទី ១ បានកសាងនៅបារាយដ៏ធំ គឺបារាយយសោបរៈ ដែលពេលនោះទាំងព្រះអង្គ និង ប្រជានុរាស្ត្រមានការគិតគូចំពោះប្រទេសជាតិយ៉ាងច្រើន​ ដែលពោពេញទៅដោយការសាមគ្គីភាព ។

2   សំណួរ តើព្រះបាទជ័យវរ្ម័នទី ២ បានកាន់យកគោលការណ៍ ឬគោលដៅអ្វីក្នុងការអភិវឌ្ឍន៍ជាតិ ?

 ព្រះបាទរាជិន្ទ្រៈវរ្ម័នទី១ ព្រះអង្គបានធ្វើឱ្យប្រទេសរបស់ព្រះអង្គមានការអភិវឌ្ឍយ៉ាងរីកចម្រើន និងមានការវាយលុកដល់ប្រទេសចំប៉ាដោយការយកសួយសារពីប្រទេសចំប៉ាយ៉ាងច្រើន នាសម័យពេលនោះ ។

2.  ព្រះបាទរាជិន្ទ្រៈវរ្ម័នទី១ ព្រះអង្គបានធ្វើការដោយបើកចិត្តទូលាយ ចំពោះប្រជាពលរដ្ឋណាចង់ក៏សាងប្រទេស បើមានតិចក៏ធ្វើតិច និង បើមានច្រើនក៏ធ្វើច្រើនទៅតាមទ្រព្យដែលខ្លួនឯងមាន ។

2  ចំពោះការកសាងប្រាសាទ គឺប្រាសាទបន្ទាយស្រី ក៏កសាងនាសម័យរបស់ ព្រះបាទរាជិន្ទ្រៈវរ្ម័នទី១ តែព្រាហ្មណ៍ដែលគ្រូរបស់លោកតែប៉ុណ្ណះ ជាអ្នកក៏សាងប្រាសាទនេះបានយ៉ាងស្អាត ។

2    ចំពោការកសាងប្រាសាទនេះទៀតសោត ព្រះបាទជិន្ទ្រៈវរ្ម័ន ក៏ទ្រង់អនុញ្ញាតឱ្យមានការកសាងប្រាសាទជាឥត ឬថ្មបាយក្រៀមដែរ មិនមែនបានតែថ្មនោះទេ ។

2.  ព្រះបាទសុរ្យវរ្ម័នទី ១ គឺជាព្រះរាជាមួយអង្គក្នុងការធ្វើឱ្យប្រទេសមានភាពរុងរឿង និងជាអ្នកកាន់ព្រះពុទ្ធសាសនា ក្នុងន័យថាព្រះអង្គបានសាកល្បងក្នងការធ្វើឱ្យព្រះពុទ្ធសាសនាឱ្យរុងរឿងឡើង ។

2. ព្រះបាទសុរ្យវរ្ម័នទី ១ ក៏បានកសាងប្រាសាទភ្នំជីសូរនៅខេត្តតាកែវសព្វថ្ងៃនេះ ប៉ុន្តែការកសាងប្រាសាទរបស់ព្រះអង្គក៏បានផ្សាភ្ជាប់ទៅនឹងព្រហ្មញ្ញសាសនា ។

3.  ទោះបីជាព្រះបាទសុរ្យវរ្ម័នទី ១ មានការដូរពីព្រហ្មញ្ញសាសនា មកជាព្រះពុទ្ធសាសនាយ៉ាងណាក៏ដោយ ក៏មិនមាកុលយុគណាមួយបានកើតឡើងឡើយ ។

3   ចំពោះការកសាងប្រាសាទ គេឃើញមានតម្កល់នៅសិវលង្គផងនោះ ដោយក្នុងន័យអនុគ្រោះព្រហ្មញ្ញសាសនាផងនោះ ។

3. ព្រះបាទសុរ្យវរ្ម័នទី ២ ទ្រង់គឺជាក្សត្រសឹកដ៏ខ្លាំងក្លាមួយអង្គដែលព្រះអង្គបានកសាងប្រាសាទ អង្គវត្ត តែទ្រង់ជាអ្នកកាន់សាសនាព្រហ្មញ្ញខាងព្រះវិស្នុ និងមានការអភិវឌ្ឃ ខាងសឹក សេដ្ឋកិច្ច និង ​កសាង ។

3.  ព្រះបាទសុរ្យវរ្ម័នទី ២ ទ្រង់បានកសាងប្រាសាទអង្គវត្តដោយមានរូបរបាំអប្បសរា រាប់ពាន់រូប មិនត្រឹមតែប៉ុណ្ណោះព្រះអង្គក៏បានទៅច្បាំងជាមួយពួកដាយវៀត ទោះបីពេលនោះព្រះអង្គបានទទួលភាបរាជ័យយ៉ាងណាក៏ដោយ តែវាជាហេតុផលនយោបាយក្នុងតំបន់ ។

3. ព្រះបាទសុរ្យវរ្ម័នទី ២ ទ្រង់បានគិតគូខ្លាំងជាមួយនឹងប្រទេសដាយវៀត ឬ អាណាម ដោយមានការច្បាំង ៣ លើកចាប់ពីឆ្នាំ ១១២៨  ឆ្នាំ  ១១៣០ ជាង និង ឆ្នាំ១១៤៥ មានការច្បាំងជាមួយប្រទេសដាយវៀត និង​ពេលខ្លះក៏មានការបបួលប្រទេសចំប៉ាឱ្យមានការច្បាំងជាមួយនិង ប្រទេសដាយវៀតនេះទៀតផង ។

3   នៅក្នុងវីឌីអូរ ទី ១១ លោកគ្រូក៏បានលើកមកបង្ហាញជាបន្តបន្ទាប់អំពីព្រះបាទជ័យរ្ម័នទី ៧ ដែលទ្រង់ក៏ជាស្តេចមួយអង្គដ៏ល្បីល្បាញ ខាងរំដោះប្រទេស កសាង និង ការពារប្រទេស ។

3.  ព្រះបាទជ័យវរ្ម័នទី ៧ ដើមឡើយទ្រង់គឺជាមេទ័ពមួយអង្គដែលពេលនោះ ទ្រង់ជាអ្នកទប់ទល់ជាមួយនិងប្រទសចាម ដែលមានការយាយីនៅទីនោះ ។

3.   ខណៈពេលដែលព្រះបាទជ័យវរ្ម័នទី ៧ កំពុងច្បាំងជាមួយនឹងចាម នៅក្នុងប្រទេសខ្មែរឯណេះវិញ គឺមានការជ្រេករាជ ពេលនោះព្រះអង្គក៏បាននារទេសព្រះអង្គទៅគង់នៅភ្នំសន្ទុក និងប្រាសាទព្រះខ័ន (កំពុងស្វាយ) ។

     ពេលដែលព្រះបាទជ័យវរ្ម័នទី ៧ ទៅគង់នៅនាភ្នំសន្ទុកនោះ ទាំងបេសកកម្មក៏មិនអាចធ្វើបន្តជាមួយប្រទេសចាម និង នគរព្រះអង្គក៏មិនអាចជួយបានពីការដណ្តើមរាជ្យនេះ ។

  ក្រោយពីមានការជ្រេករាជរួចមក ប្រទេសខ្មែរនាពេលនោះមានការបែកបាក់នៅផ្ទៃក្នុងយ៉ាងខ្លាំង បន្ទាប់មកក៏មានការវាយលុកពីប្រទេសចាម ហើយក៏បានកាន់កាប់ប្រទេសខ្មែរផងដែរ ។

    ចំពោះការកាន់កាប់របស់ប្រទេសចាម គឺមានរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ១១៧៧ ដល់ឆ្នាំ ១៧៨១ ដែលពួកគេបានដណ្តើមបាន ។

    ហេតុនាំឱ្យមានការកាប់ពីនគរចាម ពីព្រោះប្រទេសខ្មែរនាពេលនោះមានការបែកបាក់នៅផ្ទៃក្នុង ដែលជាហេតុនាំឱ្យប្រទេសចាមមានឱកាសល្អក្នុការកាន់កាប់ប្រទេសទាំងមូល ។

4.  បន្ទាប់មកទៀត ព្រះបាទ ព្រះបាទជ័យវរ្ម័នទី ៧ ទ្រង់ក៏បានរំដោះប្រទេសព្រះអង្គនៅឆ្នាំ ១៧៨១ និងក៏មានចងសម្ព័នភាពជាមួយចាមផងដែរ ។

4.  ព្រះបាទជ័យវរ្ម័នទី ៧ ក្រោយពីទ្រង់បានរំដោះប្រទេសព្រះអង្គរួចមកព្រះអង្គមានការក៏សាងអ្វីដែលថ្មីជាច្រើន ក្រៅពីប្រាសាទដែលមានស្រាប់ ដូចជា ស្ពានកំពុងក្តី ផ្លូវទៅបាទី ផ្លូវទៅភ្នំជីសូរ ផ្លូវនៅភីម៉ៃ ប្រទេសថៃសព្វថ្ងៃ ។

4. ក្រៅពីផ្លូវដែលជាផ្នែកសេដ្ឋកិច្ចមក ព្រះបាទជ័យវរ្ម័នទី ៧ ទ្រង់ក៏មានការក៏សាងនៅមន្ទីពេទ្យទៀត ដើម្បីសុខមាលភាពនៃប្រជាជនព្រះអង្គ ។

    នៅក្នុងឆ្នាំ ១២២០ ក្រោយពីព្រះបាទជ័យវរ្ម័នទី ៧ សោយទីវង្គត់ទៅ ក៏ចាប់ផ្តើមមានវត្តមានពួកតៃ ឬ ថៃសព្វថ្ងៃមករស់នៅដែនដីរបស់ខ្មែរ ក៏បានបង្កើតរដ្ឋរបស់ខ្លួន និងឈ្មោះរដ្ឋមួយឈ្មោះថាសុខោថៃ នាឆ្នាំ ១២៨០ នៃគ.ស. ។

      ពេលព្រះបាទជ័យវរ្ម័ន ទី ៧ ចូលទីវង្គត់ទៅក៏ចាប់ផ្តើមមានទំនាស់ផ្ទៃក្នុង និង ធ្លាក់នូវឥទ្ធិពលរបស់អាណាចក្រអង្គដ៏រុងរឿងមួយនេះ និងមានជម្លោះសាសនាផងដែរ ព្រោះគេឃើញមានស្នាមកូសលុបនូវពុទ្ធបដិមាកជាច្រើន ។

  ក្រោយពីសៀមបានបង្កើតរដ្ឋមួយទៀតឈ្មោះថា អាយុធ្យា នៅឆ្នាំ ១៣៥០ ដ៏ខ្លាំងក្លាមក គេក៏បានមកវាយប្រទេសខ្មែរឆ្នាំ ១៣៥១ ។

4   នៅក្នុងឆ្នាំ ១៣៥៧ ប្រទេសសៀមក៏បានមកកាន់កាប់នូវទឹកដីខ្មែរបាន ហើយពេលនោះវិបត្តិប្រទេសជាតិក៏ចាប់ផ្តើមមានខ្លាំងទៅៗ ។

4    នៅក្នុងពេលកាន់កាប់នៃប្រទេសសៀមរួចមក ប្រទេសខ្មេរក៏មានការចុះអន់ថយយ៉ាងខ្លាំង ទាំងកងទ័ពក៏ចុះខ្សោយ ប្រព័ន្ធធារាស្ត្រក៏បាក់បែក ប្រជាជនក៏មានការគេចចេញពីព្រះរាជា ជាដើម ។

       នៅក្នុងឆ្នាំ ១៤០០ ជាងព្រះបាទពញ្ញាយ៉ាតបានមកតាំងទីគង់នៅនាភ្នំសន្ទុក និងទួលបាសាន រួចមកក៏បានទៅរំដោះអង្គពីប្រទេសសៀម និងមានការយកប្រពន្ធស្តេចសៀមជាមហេសីទៀតផង មហេសីនោះមានព្រះនាមថា ព្រះនាងស្រី ស្រង៉ាង៉ាម ។

     ព្រះបាទពញ្ញាយ៉ាត ក៏ជាស្តេចឆ្លាតមួយអង្គ មុនពេលព្រះអង្គច្បាំងជាមួយសៀមនៅអង្គនោះ ព្រះអង្គបានបង្កើតឱ្យមានចារកម្មទៅក្នុងវាំងបាន រួចក៏បានធ្វើគត់នូវស្តេចសៀម ហើយក៏មានការវាយលុកពីខ្មែរខាងក្រៅថែមទៀត ។

       ក្រោយមកទៀត ក៏មានការច្បាំងវាយបកពីសៀមវិញ ចុះឡើងៗជាច្រើនលើក ព្រះបាទពញ្ញាយ៉ាត ទ្រង់ក៏ប្រជុំនៅអស់មន្ត្រីដើម្បីពិភាក្សាអំពីបញ្ហានេះ ។

5.   ក្រោយពីប្រជុំអស់នាម៉ឺនមន្ត្រីរួចមក ព្រះបាទពញ្ញាយ៉ាត ក៏បានផ្លាស់ប្តូរពីរាជធានីអង្គមកទួលបាសាន្តវិញ និងចតុមមុខ នៅឆ្នាំ ១៤៦០ ។

5.   ទ្រង់គឺជាអ្នកកសាងរាជធានីនៅចតុមុខដំបូងគេផងដែរ 

         សំណួរ ហេតុអ្វីបានជាព្រះបាទពញ្ញាយ៉ាត ផ្លាស់ប្តូររាជធានីមកតាំងនៅទួលបាសាន្ត និង ចតុមុខ ?

        ដកស្រង់ពីវីឌីអូរ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា

        សរសេរដោយ អ៊ិន ពិសី


Comments

Popular posts from this blog

ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៧ យ៉ាង៖