ហេតុផលមួយចំនួនដែលមនុស្សស្រីចេញទៅបួស


នាងត្រូវជួបសេចក្តីទុក្ខជាច្រើន៖

១.ប្រាសចាកអំពីញាតិ ត្រូវទៅតាមស្វាមី ។

២.មានរដូវ(ពេលខ្លះបង្កឱ្យមានបញ្ហាផ្លូវចិត្ត បុរសគួរយល់)។

៣.មានគភ៌(នាងប្រាថ្នាការយកចិត្តទុកដាក់ពីស្វាមី ពិសេសជាងធម្មតា )។

៤.សម្រាលកូន (ជាពេលដែលនាងឈឺលំបាកខ្លាំងផ្លូវកាយ ទាក់ទងដល់អាយុជីវិតទៀតផង)។

៥.បម្រើស្វាមី (ស្វាមីមិនត្រូវគិតតែពីខ្លួនឯងនោះឡើយ ត្រូវមានមេត្តា ករុណា មានការអើពើដោយទឹកចិត្តតបស្នងវិញ) ។ 

(ដកស្រង់ចេញពីសៀវភៅស្ត្រីក្នុងព្រះពុទ្ធសាសនា)

ពាក្យមួយចំនួនរបស់ស្ត្រីសម័យមុន

“បពិត្រមាតា សូមមាតាពិចារណានូវរូបកាយនេះ ជារបស់មិនស្អាត មានក្លិនស្អុយចាប់ពីបាទជើងឡើងទៅ ខាងក្រោមចាប់ពីចុងសក់ចុះមក ។” (ពាក្យរបស់នាង អភ័យមាតាថេរី) បិដកលេខ ៥៧ ទព័រ ១៥១ ។

ទាំងនេះ គឺជាហេតុផលមួយចំនួនរបស់ស្ត្រី ដូច្នេះ សូមគិតវិជ្ជមានចំពោះពួកគាត់ខ្លះផង ។ សូមអរគុណ!!!

អត្ថបទ: អុិន ពិសី

Comments

Popular posts from this blog

និទានរឿងខ្លី បុរសអភព្វស្នេហ៍