ព្រះបាទជ័យវរ្ម័នទី ៧
ជាព្រះរាជាមួយអង្គដែលប្រកបដោយទសពិធរាជធម៌ ។
ព្រះអង្គតែងតែមានសង្គហៈធម៌ចំពោះប្រជារាស្ត្រព្រះអង្គ ។
ព្រះអង្គតែងតែដើរតាមពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ គឺព្រះអង្គមានព្រះទ័យមេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះរាស្ត្រទ្រង់ ។
ព្រះអង្គតែងតែឱ្យទានរឿយប្រៀបបានទៅនឹងព្រះវេស្សន្តរដែរ ។
ព្រះអង្គជាព្រះរាជាមួយអង្គដែលអាណិតស្រឡាញ់ប្រជារាស្ត្រទ្រង់យ៉ាងខ្លាំខ្លាបំផុត” សេចក្តីទុក្ខរបស់ប្រជារាស្ត្រគឺជាសេចក្តីទុក្ខរបស់ព្រះអង្គ” ប្រៀបបានទៅនឹងព្រះសម្មាសម្ពុទ្ធដែលព្រះអង្គឃើញនូវសេចក្តីទុក្ខទាំងឡាយរបស់សព្វសត្វដូច្នោះដែរ ។
ព្រះអង្គគឺជាព្រះរាជាមួយអង្គដែលអ្នកដឹកនាំក្រោយៗ គួរតែយកគំរូតាមទ្រង់ឱ្យបានច្រើន៕
អត្ថបទ: អុិន ពិសី
Comments
Post a Comment