ធម៌សំខាន់ ៤ យ៉ាង របស់អ្នកបួសក្នុងព្រះពុទ្ធសាសនា


ធម៌  យ៉ាង សម្រាប់អ្នកបួសពិចារណារាល់ថ្ងៃ

ធម៌ទី 

.ត្រូវពិចារណាទៅលើចង្ហាន់៖

• អាត្មាអញ មិនឆាន់ដើម្បីលែងដូចក្មេងអ្នកស្រុក 

• មិនឱ្យកើតមានៈដូចជាអ្នកប្រដាល់ 

• មិនដើម្បីតាក់តែងរាងកាយដូចស្ត្រី 

• មិនដើម្បីធ្វើឱ្យផូរផង់ដូចជាអ្នករបាំ 

• គឺឆាន់ដើម្បីធ្វើឱ្យជីវិតិន្ត្រីយឱ្យប្រព្រឹត្ត(ជីវិត

• ឆាន់ដើម្បីបំបាត់នូវសេចក្តីលំបាក(ក្នុរាងកាយ)

• ឆាន់ដើម្បីអនុគ្រោះដល់ព្រហ្មចារីយ(ការប្រព្រឹត្តធម៌

• ឆាន់ដើម្បីបំបាត់នៅសេចក្តីឃ្លាន 

• ឆាន់មិនឱ្យហួសប្រមាណផង 


ធម៌ទី 

ត្រូវពិចារណាទៅលើសំពត់ចីវរ៖

• អត្មាអញប្រើប្រាស់សំពត់ចីវរដើម្បីការពារនូវភាពត្រជាក់ 

• ដើម្បីការពារនូវកំដៅ 

• ដើម្បីការពារនូវសត្វទាំងឡាយដូចជា របោម មូស ពស់តូច និងពស់ធំទាំងឡាយ 

• ដើម្បីការពារនូវអវយវៈដែលជាហេតុបណ្តាលឱ្យមាននូវសេចក្តីខ្មាស 


ធម៌ទី 

ត្រូវពិចារណាទៅលើទីសេនាសនៈ(កុដិ)

• អត្មាអញប្រើប្រាស់សេនាសនៈដើម្បីការពារនូវភាពត្រជាក់ 

• ដើម្បីការពារនូវកំដៅ 

• ដើម្បីការពារនូវសត្វទាំងឡាយដូចជា របោម មូស ពស់តូច និងពស់ធំទាំងឡាយ 

• ដើម្បីបន្ទោបង់នូវក្រវល់ក្រវាយដែលកើតអំពីរដូវ(ការពារអាកាសធាតុ

• ដើម្បីអប់រំចិត្តដែលប្រព្រឹត្តនៅក្នុងកម្មដ្ឋាន(វិបស្សនា និង សមាធិ


ធម៌ទី 

ត្រូវពិចារណាទៅលើភេសជ្ជៈ(ថ្នាំ និង ទឹកប៉ូវកម្លាំង)

• ដើម្បីការពារជំងឺទាំងឡាយដែលកើតឡើងហើយក្តី ដែលកំពង់កើតឡើងក្តី 

បញ្ជាក់៖ ចំពោះធម៌ទាំង ៤យ៉ាងនេះអ្នកបួសត្រូវពិចារណាគ្រប់ខណៈដែលប្រើប្រាស់ មិនថាជាចីវរ ចង្ហាន់ សេនាសនៈ  គិលានភេសជ្ជៈដែលជាថ្នាំកែរោគនោះឡើយ គឺយើងត្រូវតែពិចារណានូវក្នុងវត្ថុទាំង ៤នេះ បើយើងមិនបានពិចារណាឱ្យបានល្អទេ ឈ្មោះថា ប្រើប្រាស់ដោយជាប់បំណល់ គឺមិនងាយរួចចាកសេចក្តីទុក្ខឡើយ  តែដោយឡែកវត្ថុមួយដែលត្រូវទោស គឺគិលានភេសជ្ជៈ ឯវត្ថុដ៏សេសមិនត្រូវទោសទេ គ្រាន់ជាប់បំណល់តែប៉ុណ្ណោះ 

(ឯកសារយោង៖ ប្រជុំភាណភាវារ របស់ សែម សូរ និង វិសុទ្ធិមគ្គសីលនិទ្ទេស

សូមអរគុណ និងអរព្រះគុណ!!!

អត្ថបទ: អុិន ពិសី

Comments

Popular posts from this blog

ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៧ យ៉ាង៖