សេចក្តីសុខនៃជីវិត


            ជីវិតមួយនេះមិនប្រាកដថា មានភាពល្បីល្បាញ ឬមានមាសប្រាក់ហូរហៀរទើបឈ្មោះថាមានសេចក្តីសុខនោះឡើយ ឯសេចក្តីសុខពិត គឺការស្គាល់ពីតម្លៃជីវិតខ្លួនឯង ហើយតម្លៃនៃជីវិតនោះគឺ ការស្គាល់ធម៌ពិតនៃជីវិតដែលជាផ្លូវនៃសេចក្តីសុខស្ងប់ ។ 

ថ្ងីៗនេះ យើងបានឃើញទំព័រវេសបូកជំនួនពីរ បានផ្សាយពីការមកកាន់ផ្នួសក្នុងព្រះពុទ្ធសាសនា គឺតារាហូលីវូតមកពីប្រទេសថៃ និង តារាបង្ហាញម៉ូត និង ចម្រៀង មកពីប្រទេសភូមា ឬមីយ៉ាន់ម៉ា ។

            ទំព័រមួយឈ្មោះថា Buddhism For World Peace And Humanity បានសរសេរថា តារាសម្តែងហូលីវូតជនជាតិថៃ មកពីខេត្តសុរិន ដែលមានដើមកំណើតពីខេត្តសុរិនផងដែរនោះ គឺបានចូលមកកាន់ផ្នួសបួសជាព្រះសង្ឃរយៈពេលខ្លី ។ តារារូបនេះមិនត្រឹមតែជាតារាដ៏ល្បីល្បាញផងនោះទេ ថែមទាំងជាមនុស្សម្នាក់គោរពព្រះពុទ្ធសាសនាផងដែរ ។ 

            បន្ថែមពីនោះទៅទៀតទំព័រនេះបានសរសេរថា តូ នីចា គឺជាមនុស្សម្នាក់ដែលគោរពព្រះពុទ្ធសាសនាណាស់ ទោះបីទៅដល់ទីណាក៏ដោយ ក៏មិនដែលភ្លេចនូវសាសនារបស់គាត់ដែរ ហើយគាត់តែងតែព្យាយាមសម្តែងនូវរឿងរបស់គាត់ឱ្យផ្សាផ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនា ដែលក្នុងគោលបំណងផ្សព្វផ្សាយព្រះពុទ្ធសាសនាផងដែរនោះ ។ មានតែគាត់ម្នាក់ប៉ុណ្ណោះដែលធ្វើការក្នុងរឿងហូលីវូត និងជាតារាអន្តរជាតិដ៏ល្បីល្បាញម្នាក់ ។








            ចំណែកឯទំព័រវេសបូកមួយទៀតឈ្មោះ The Lord Of Buddha  បានសរសេរពីតារាជនជាតិភូមា ឬមីយ៉ាន់ម៉ា ហើយនាងមានឈ្មោះថា Soe Pyea Thazin ដែលជាតារបង្ហាញម៉ូត និងជាតារាចំរៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្ម Myanmar Flim ដែលនាងបានមកបួសជាដូនជីក្នុងព្រះពុទ្ធសាសនា ។ 






ជាចុងក្រោយទំព័រវេសបូកទាំងពីរ ក៏បានសរសេរការជូនពរ និង ក្នុងការអប់រំថា 

- មាសប្រាក់មិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ ។

- ភាពស្រស់ស្អាតមិនអាចស្ថិតនៅទៀងទាត់នោះឡើយ ។

- ឈ្មោះ និង កិត្តិយស មិនអាចស្ថិតនៅអស់កាលដ៏យូរបានឡើយ ។

- មានតែគុណធម៌ បញ្ញា និង ការសន្សំបារមីដើម្បីរួចចាកទុក្ខតែប៉ុណ្ណោះ គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ជីវិត ។

សូមជូនពរចំពោះតារាទាំងពីរឱ្យមាន សុខភាពល្អ ការរស់នៅប្រកបដោយសុភមង្គល និងរស់នៅមានភាពរុងរឿងទៅមុខជានិរន្តរ៍ ។ 

សូមអរគុណ និង អរព្រះគុណ

អត្ថបទៈ អុិន ពិសី

Comments

Popular posts from this blog

ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៧ យ៉ាង៖