ពិពណ៌នាអំពីសេចក្តីទុក្ខនៅក្នុងនរក

សេចក្តីទុក្ខនៅក្នុងនរកគួរឱ្យខ្លាចណាស់ ចំពោះរឿងសត្វនៅក្នុងនរកនេះគឺ អ្នកវិទ្យាសាស្ត្រពិបាករកបន្តិចហើយ ពីព្រោះវាមិនមែនមើលឃើញដោយភ្នែកធម្មតា ឬរបស់ជំនួយតាមបែបវិទ្យាសាស្ត្រឡើយ 

អ្នកខ្លះតែងតែឆ្ងល់ថាតើសត្វនរកមានមែនឬទេហ្ន៎?

ប្រែតមានដែរឬទេ?

អសុរកាយមានដែរឬទេ?

មនុស្សស្លាប់ទៅ រួចទៅណា(អ្នកខ្លះធ្លាប់ឃើញខ្មោច ហើយខ្មោចនេះមិនជាអ្វីក្រៅពី ទេវតាប្រេត អសុរកាយឡើយ “ព្រះពុទ្ធ” រឿងខ្មោចនេះអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញឡើយ)?

តែពួកគេអត់ឆ្ងល់ថាតើសត្វតិរិច្ឆានឆ្មា គោ ក្របី មាន់ ពស់ ត្រីជាដើម)មានឬទេពីព្រោះព្រះពុទ្ធបានសម្តែងអំពីកំណើតអបាយភូមិ  មាន ប្រេត នរក អសុរកាយ និង សត្វតិច្ឆាននោះ 

ជាការពិតទៅនៅក្នុងលោកយើងនេះអ្វីក៏មានដែរ គ្រាន់តែវត្ថុខ្លះយើងមើលឃើញដោយភ្នែកទទេវត្ថុខ្លះយើងត្រូវមានរបស់ជំនួយទើបមើលឃើញ ដូចជា វែនតា កែវពង្រីក និងវត្ថុមួយចំនួនទៀតដែលចាំបាច់ក្នុងការរមើលវត្ថុល្អិតៗនោះ យ៉ាងណាមិញចំពោះវត្ថុខ្លះដូចជា ខ្មោច បិសាច ព្រាយអារក្ស អ្នកតាទឹក អ្នកតាដីចំពោះពពួកទាំងនេះព្រះពុទ្ធសម្តែងថាជា អមនុស្ស ឬទេវតា)ប្រេតអសុរកាយ នរក ក៏ត្រូវមើលដោយវិជ្ជាក្នុងព្រះពុទ្ធសាសនា ដែលប្រតិបត្តិទៅក្នុង សីល សមាធិបញ្ញានោះបុគ្គលនោះក៏នឹងបានសម្រេចវិជ្ជានៅក្នះពុទ្ធសាសនា គឺបានវិជ្ជ  ហើយក្នុងនោះមានចក្ខុទិព្វ = ការមើលឃើញនៅវត្ថទាំងឡាយដែលមនុស្សសាមញ្ញមើលមិនឃើញ។

ប៉ុន្តែសម្រុបសេចក្តីមកវិញ ព្រះពុទ្ធមិនទាន់ឱ្យគិតទៅលើរឿងទាំងអស់នោះខ្លាំងពេកឡើយព្រោះវាជាវត្ថុមួយដែលលំបាកក្នុងការស្រាវជ្រាវ និងមើលដោយភ្នែកទទេឃើញ(អចិន្តេយ្យរបស់ដែលពិបាកគិតដល់ហើយអ្វីដែលសំខាន់ព្រះពុទ្ធឱ្យព្យាយាមស្វែងរកខ្លួនឯងវិញ គឺការចេះពិចារណាសេចក្តីទុក្ខនៅក្នុងខ្លួនរបស់យើងឱ្យបានរឿយៗវិញ គឺ សេចក្តីទុក្ខព្រោះការកើត ចាស់ឈឺ ស្លាប់ ឬធម៌ទាំងឡាយដែលមានសភាវៈ មិនទៀង ជាទុក្ខ និងរបស់មិនមែនខ្លួនវិញ នៅពេលយើងរកខ្លួនឯងឃើញហើយ យើងនឹងលែងមានការឆ្ងល់ទៅលើរឿងទាំងអស់នោះទៀតហើយ នៅពេលនោះសេចក្តីសុខទាំងឡាយនឹងកើតឡើងចំពោះយើងជាក់ជាមិនខាន៕

សូមអរគុណ និងអរព្រះគុណ!!

អត្ថបទ: អុិន ពិសី

Comments

Popular posts from this blog

ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៧ យ៉ាង៖