Posts

អគតិធម៌ ៤យ៉ាង

Image
 អគតិធម៌ ៤យ៉ាង  អគតិធម៌ ៤យ៉ាង គឺជាធម៌ដែលលំអៀង ហើយកូនៗត្រូវគេចចេញ៖ ១.ឆន្ទាគតិ= ការលំអៀងព្រោះស្រឡាញ់។ ២.ទោសាគតិ =ការលំអៀងព្រោះស្អប់។ ៣.មោហាគតិ= ការលំអៀងព្រោះភាពល្ងង់។ ៤.ភយាគតិ= ការលំអៀងព្រោះខ្លាច។  ដកស្រង់ចេញពីសៀវភៅ សិង្គាលកសូត្រ រៀបរៀងដោយលោកគ្រូ សាន សុជា ទំព័រទី ២ ។

ទិសទាំង ៦ដែលមនុស្សគ្រប់រូបគម្បីដឹង

Image
ទិសទាំង ៦ដែលមនុស្សគ្រប់រូបគម្បីដឹង ព្រះសម្មាសម្ពុទ្ធបានសម្តែងនូវទិសទាំង ៦សម្រាប់មនុស្សគ្រប់រូបមានការដឹងគុណ នឹងបានការតបស្នងយ៉ាងល្អប្រពៃនោះគឺ៖ ១.មាតាបិតា គឺជាទិសខាងកើត (ត្រូវមានការដឹងគុណមុនគេ ព្រោះពួកគាត់បានបង្ហាញនូវភពផែនដីនេះមុនគេប្រៀបបានដូចព្រះអាទិត្យដែលរះមុនគេនោះដែរ)។  ២.គ្រូបង្រៀន គឺជាទិសខាងត្បូង (ព្រោះជាបុគ្គលដែលគួរគោរពទីពីរបន្ទាប់ពីមាតាបិតា)។ ៣.កូន ប្រពន្ធ គឺជាទិសខាងលិច(ព្រោះជាបុគ្គលដែលគម្បីទំនុកបំរុង និងមើលថែដែលជាបុគ្គលនៅពីក្រោយខ្លួនជានិច្ច)។ ៤.មិត្តភ័ក្រ គឺជាទិសខាងជើង (ព្រោះជាបុគ្គលដែលពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកទើបឆ្លងផុតពីទុក្ខលំបាកផ្សេងៗបាន)។ ៥.បុគ្គលិក គឺជាទិសខាងក្រោម(ព្រោះជាបុគ្គលដែលធ្វើឱ្យស្ថាប័នមានភាពរីកចម្រើន)។ ៦.អ្នកមានគុណធម៌ (អ្នកបួស ឬសមណៈ) គឺជាទិសខាងលើ(ព្រោះជាបុគ្គលដែលមនុស្ស និងសព្វសត្វទាំងពួងអាស្រ័យបានទៅតាមរយៈគុណធ៌របស់លោក)។ ឯកសារយោង ដកស្រង់ចេញពីសៀវភៅសិង្គាលកសូត្រ ទំព៌រទី១១១

និទានរឿងខ្លី បុរសអភព្វស្នេហ៍

Image
សម័យថ្ងៃមួយ មានបុរសម្នាក់បានអង្គុយយំនៅជិតជញ្ជាំងវិហារនៃវត្តមួយនៅក្នុងខេត្តត្បូងឃ្មុំ ហើយពេលនោះ ក៏មានព្រះសង្ឃមួយអង្គបានឮសំឡេងបុរសនោះកំពុងតែមានសេចក្តីសោយ៉ាងខ្លាំង ។ ព្រះសង្ឃអង្គនោះ ក៏បានមានសង្ឃដីកាទៅវិញទៅមកជាមួយបុរសនោះថា ៖ ព្រះសង្ឃ៖ ឧបាសក! តើឧបាសកកំពុងកើតអ្វីហ្នឹងបានជាយំខ្លាំងយ៉ាងនេះ? ឧបាសក៖ បពិត្រព្រះតេជគុណ! ខ្ញុំព្រះករុណាកំពុងតែមានទុក្ខជាទម្ងន់នៅក្នុងចិត្តខ្ញុំព្រះករុណា ព្រះតេជគុណ។ ព្រះសង្ឃ៖ អរ ឧបាសក! បើដូច្នោះ ឧបាសកអាចប្រាប់រឿងរ៉ាវទាំងនោះដល់អាត្មាបន្តិចបានទេ ក្រែងអាត្មាអាចជួយដល់ឧបាសកបាន ។  ឧបាសក៖ កូណា ព្រះតេជគុណ តាមពិតទៅកាលដើមឡើយ ខ្ញុំព្រះករុណាជាសិស្សដែលមិនទាន់ចប់ទី ១២ ម្នាក់ដែលបានលះបង់ការសិក្សារបស់ខ្លួនដើម្បីទៅបំពេញការងារនៅឯប្រទេសកូរ៉េខាងត្បូង ដើម្បីបានប្រាក់ខ្លះយកមកជួយដល់ពុកម៉ែ និងប្អូនៗបានរៀនបន្ត ហើយក្រោយមក ខ្ញុំព្រះករុណាត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង រយៈពេលបីឆ្នាំមក ខ្ញុំកូណា ក៏បានមកជួបនឹងនារីម្នាក់ដែលនាងមានសម្រស់សមរម្យធ្វើឱ្យខ្ញុំដកចិត្តមិនរួចនៅក្នុងវត្តមួយនៃរដូវកាលចូលឆ្នាំ ពេលនោះខ្ញុំកូណា ក៏បានសួរនាងចំៗទៅលើរឿងគ្រួសារ ដោយនាងបានប្រាប់ថា នាងជាស្រីមេម៉ាកូនមួយ បើសិនជាខ្ញុំ មិនយល់ទ...

The Story of the Polecat and Rooster

Image
        A Polecat Need to Find the Food Once upon the time, there was a polecat which feel hungry, and it went to fine some food near village. He tried to smell from the air that focused in food, so he looked at the tree and saw a rooster was sleeping there in the evening darkness. He supposed that it was a delicious food for him. A Polecat Used the Decoy Words to a Rooster             When a polecat saw a rooster was setting on the tree that means a rooster was sleeping on the tree, the polecat wanted to climb the tree, too but it could not be available for climbing the tree. After that, he tried to speak sweet words to a rooster to desire for eating as a food while a rooster was sleeping “Hi friend, please get up! Now I will ring you to receive a good message from our Supreme Lord. Our lord told that from now on of all animals which used to hate each other need to became friends and we have to l...

រឿងនិទានខ្លី ឪពុក​ កូនប្រុស និង សត្វលា

Image
           កាលពីព្រេងនាយ  មានឪពុក និង កូនប្រុសពីរនាក់បានទៅទិញសត្វលាមួយក្បាលនៅភូមិឆ្ងាយមួយកន្លែង  ក្រោយពីពួកគេបានទិញសត្វលារួច ពួកគេមិនបាននាំគ្នាជិះនូវសត្វលានោះទេ ដោយបានដើរថ្មើរជើងទាំងអស់គ្នា ។          ស្រាប់តែក្រោយមក មានបុរសម្នាក់ បានស្រែកឮខ្លាំងៗថា អ្នកជាមនុស្សល្ងង់ណាស់ មានសត្វលាហើយតែមិនចេះជិះទៀត ។ ពេលនោះ ឪពុក និង កូនប្រុសបាននាំគ្នាគិតថា យី! ល្អតើ គំនិតនេះពិតជាល្អមែន បន្ទាប់មក ពួកគេក៏បាននាំគ្នាជិះនូវសត្វលានោះ ។           ក្នុងដំណើរផ្លូវរបស់ពួកគេ មានអ្នកភូមិផ្សេងទៀត បានឃើញ និង និយាយថា មើលទៅសត្វលានេះ គួរឱ្យអាណិតណាស់ វាមានការលំបាកក្នុងការដើរផ្លូវឆ្ងាយ ពេលនោះ បុរសដែលជា ឪពុក និង កូនប្រុសបានស្តាប់សំដីរបស់អ្នកភូមិម្នាក់នោះហើយ ក៏មានចិត្តអាណិតនូវសត្វលា និង បានសូមទោសនូវសត្វលានោះ ហើយក៏ដើរជាមួយសត្វលាទៅ ។                     ក្នុងពេលដែលដើរឆ្លងកាត់វាលស្រែចំការជាច្រើន ស្រាប់តែមានមនុស្សស្រីម្នាក់បាននិយាយឡើងថា កូនប្រុសនេះក្មេង ព្រមទាំងមានសុខភាពល្អទៀត...

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

Image
  មាតិកា ព្រះបាទជ័យវរ្ម័នទី ៧ 1.     សេចក្តីផ្តើម 2.     ជីវប្រវត្តិសង្ខេបរបស់ព្រះអង្គ 3.     ព្រះអង្គជាមេទ័ពដ៏ខ្លាំងក្លាមួយរូប 4.     ភាពអត់ធ្មត់របស់ព្រះបាទជ័យវរ្ម័នទី ៧ 5.     ការគិតសុខមាលភាពចំពោះរាស្ត្រព្រះអង្គ 6.     ការកសាងប្រាសាទ 7.     សំណង់មន្ទីរពេទ្យ និង សាលាសំណាក់ 8.     តំបន់ទេសចរណ៍ 9.     សរុបសេចក្តី 10. ឯកសារយោង       1.    សេចក្តីផ្តើម ជាដំបូងខ្ញុំសូមគោរពចំពោះព្រះរតនត្រៃជាទីពឹងទីរលឹករបស់ខ្ញុំ ក្នុងការផ្តល់កំណើតទី ២ ចំពោះខ្ញុំព្រះករុណាក្នុងការស្វែងយល់អំពីសច្ចធម៌ និង បានយល់ដឹងនូវអ្វីជាអំពើល្អ និង អាក្រក់ជាច្រើនដើម្បីឱ្យខ្ញុំព្រះករុណាបានដើរមករកផ្លូវដ៏ប្រសើរទៅតាមមារគាអរិយមគ្គប្រកបដោយអង្គ ៨ ។ បន្ទាប់មកទៀត ក៏សូមថ្លែងអំណរគុណដល់ញោមប្រុស្រីរបស់ខ្ញុំ ក្នុងការផ្តល់កំណើតដល់រូបខ្ញុំ និងបានចិញ្ចឹមបីបាច់រហូតមក ហើយការចេះដឹងមួយចំនួនក៏បានមកពីពួកគាត់ជម្រុញផងដែរ និង ថ្លែងអំណរគុណដល់លោកគ្រូអ្នគគ្រូ...

តួនាទីរបស់មាតាបិតា

Image
          នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបានបង្រៀនមនុស្សឱ្យមានតួនាទី ឬ កាតព្វកិច្ចមកលើគ្នាទៅវិញទៅមក ហើយនៅក្នុងទីនេះព្រះអង្គបានសម្តែងពីតួនាទីរបស់មាតាបិតាមកលើកូនប្រុសស្រី មាន ៥យ៉ាង គឺ៖ Picture = Pinterest ១.ត្រូវហាមកូនប្រុសស្រីមិនឱ្យប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ ២.ត្រូវឱ្យកូនប្រុសស្រីធ្វើអំពើល្អដែលប្រាសចាសទោស ហើយស្ថិតនៅក្នុងក្រុមសីលធម៌ល្អ ៣.ត្រូវឱ្យកូនប្រុសស្រីរៀនសូត្រមានចំណេះវិជ្ជាគ្រប់គ្រាន់ ៤.ត្រូវបំពេញកិច្ច រៀបចំគូរស្រកឱ្យកូនប្រុសស្រីឱ្យបានល្អ ៥.ត្រូវចែកទ្រព្យសម្បត្តិទៅដល់កូនប្រុសស្រីឱ្យបានសមរម្យ ។ តើតួនាទីទាំងអស់នេះ មាតាបិតាបានបំពេញគ្រប់គ្រាន់ហើយឬនៅ? ខ្ញុំនឹងអធិប្បាយពេលក្រោយត្រង់ចំនុចនិមួយៗទៀត។ សេចក្តីអធិប្បាយអំពីកាតព្វកិច្ចរបស់មាតាបិតា ៥ យ៉ាង៖ ១. ហាមកូនមិនឱ្យធ្វើអាក្រក់           ការហាមកូនប្រុសស្រីពីសំណាក់ ឳពុកម្តាយវាជារឿងសំខាន់ និង ចាំបាច់ដែលក្នុងនាមខ្លួនជាឳពុកម្តាយត្រូវធ្វើ ពីព្រោះឳពុកម្តាយ គាត់ជាអ្នកស្ថិតនៅកៀកជិតកូនប្រុសស្រីរបស់ខ្លួន ។ នៅក្នុងការហាមប្រាមនេះ វាពិតជាទាមទា ឱ្យឳពុកម្តាយមានចំណេះដឹងជាខាងដើម បន្ទាប់មកពួកគាត់ត្រូ...