សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប
មាតិកា
ព្រះបាទជ័យវរ្ម័នទី ៧
1. សេចក្តីផ្តើម
2.
ជីវប្រវត្តិសង្ខេបរបស់ព្រះអង្គ
3. ព្រះអង្គជាមេទ័ពដ៏ខ្លាំងក្លាមួយរូប
4.
ភាពអត់ធ្មត់របស់ព្រះបាទជ័យវរ្ម័នទី
៧
5.
ការគិតសុខមាលភាពចំពោះរាស្ត្រព្រះអង្គ
6.
ការកសាងប្រាសាទ
7.
សំណង់មន្ទីរពេទ្យ និង
សាលាសំណាក់
8. តំបន់ទេសចរណ៍
9. សរុបសេចក្តី
10. ឯកសារយោង
1. សេចក្តីផ្តើម
ជាដំបូងខ្ញុំសូមគោរពចំពោះព្រះរតនត្រៃជាទីពឹងទីរលឹករបស់ខ្ញុំ
ក្នុងការផ្តល់កំណើតទី ២ ចំពោះខ្ញុំព្រះករុណាក្នុងការស្វែងយល់អំពីសច្ចធម៌ និង
បានយល់ដឹងនូវអ្វីជាអំពើល្អ និង
អាក្រក់ជាច្រើនដើម្បីឱ្យខ្ញុំព្រះករុណាបានដើរមករកផ្លូវដ៏ប្រសើរទៅតាមមារគាអរិយមគ្គប្រកបដោយអង្គ
៨ ។ បន្ទាប់មកទៀត ក៏សូមថ្លែងអំណរគុណដល់ញោមប្រុស្រីរបស់ខ្ញុំ
ក្នុងការផ្តល់កំណើតដល់រូបខ្ញុំ និងបានចិញ្ចឹមបីបាច់រហូតមក
ហើយការចេះដឹងមួយចំនួនក៏បានមកពីពួកគាត់ជម្រុញផងដែរ និង
ថ្លែងអំណរគុណដល់លោកគ្រូអ្នគគ្រូទាំងអស់ក្នុងការបង្ហាត់បង្រៀនដល់ខ្ញុំឱ្យបានចេះដឹងជាផ្នែកសីលធម៌ក្តី
ឬជំនាញផ្សេងៗក្តី ជាពិសេសគឺ លោកគ្រូ សំបូ មាណ្ណារ៉ា
ដែលបានបង្ហាត់នូវមុខវិជ្ជាប្រវត្តិសាស្ត្រដែលបានធ្វើឱ្យខ្ញុំបានយល់កាន់តែច្បាស់ឡើងអំពីប្រវត្តិសាស្ត្រខ្មែរតាំងពីការកកើតរដ្ឋដំបូងរហូតមកដល់នាពេលបច្ចុប្បន្ននេះ
។ ក្រៅពីនេះក៏សូមអរគុណចំពោះមិត្តភ័ក្រទាំងអស់ដែលបានជួយពន្យល់ និង
បានបង្ហាត់បង្ហាញកន្លងមកដែលបានឱ្យចេញជារូបរាងឡើងនូវគំនិតទស្សនៈផ្ទាល់របស់ខ្ញុំចំពោះ
ព្រះបាទជ័យវរ្ម័នទី ៧ ដែលជាស្តេចសឹកដល់អង្គអាចរបស់ខ្មែរយើងនៅសត្តវត្សទី ១២
នេះ ។
2.
ជីវប្រវត្តិសង្ខេបរបស់ព្រះអង្គ
ព្រះបាទជ័យវរ្ម័នទី
៧ ព្រះអង្គបានប្រសូត្រនៅឆ្នាំ ១១២៥
ដែលមានបិតានាម ព្រះបាទធរណិន្ទ្រវរ្ម័នទី ២ និង ព្រះមាតាព្រះនាម ចុឌាមុនី
។ ព្រះអង្គក៏ជាបងប្អូនជីដូនមួយ និង ព្រះបាទសូរ្យវរ្ម័នទី ២
ហើយទ្រង់មានព្រះអង្គមហេសីនាម ជ័យរាជទេវី និង ព្រះរាជបុត្រមួយអង្គព្រះនាមស្រីឥន្ទ្រកុមារ
។ កាលព្រះអង្គមិនទាន់បានឡើងក្រងរាជព្រះអង្គ
គឺជាមេទ័ពដ៏ខ្លាំងពូកែមួយរូបដែលមានព្រះនាមថា ជ័យធ៌ន
និងក្រោយមកក៏ទ្រង់បានឡើងគ្រងរាជ្យនាពេលរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់ប្រទេសចាម្ប៉ានាគ.ស.
១១៨១ ។ ក្រោយពីព្រះនាងជ័យរាជទេវីចូលទីវង្គត់ទៅ
ព្រះអង្គក៏បានរៀបអភិសេកជាមួយនឹងព្រះនាង ឥន្ទ្រទេវីដែលជាបងរបស់ព្រះនាង ជ័យរាជទេវី
នោះ ហើយព្រះបាទជ័យវរ្ម័នទី ៧ បានចូលទីវង្គត់នៅឆ្នាំ ១២២០ ។
3. ព្រះអង្គជាមេទ័ពដ៏ខ្លាំងក្លាមួយរូប
ព្រះបាទជ័យវរ្ម័ន
ទី ៧ គឺជាក្សត្រមួយអង្គ ដែលជាបុត្តរបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី
២ នៅក្នុងសម័យកាលនោះ
ព្រះអង្គគឺជាមេទ័ពម្នាក់ក្នុងការចេញទៅច្បាំជាមួយនឹងកងទ័ពចាម ។
ខណៈពេលដែលព្រះអង្គប្រយុទ្ធជាមួយកងទ័ពចាម ព្រះបិតារបស់ព្រះអង្គក៏បានចូលទីវង្គត់ទៅ
ប៉ុន្តែព្រះអង្គមិនរុញរាក្នុងការធ្វើសង្គ្រៀមឡើយ ។ នៅពេលព្រះបិតាចូលទីវង្គត់ទៅ
គេក៏បានជ្រើសតាំងព្រះរាជាថ្មីមួយទៀតឡើងគ្រងរាជទៅ តែជាអកុសល
មានមន្ត្រីក្បត់បានធ្វើគត់ព្រះរាជាខ្លួនក៏ឡើងគ្រងរាជបន្ត ។ ព្រះបាទជ័យវរ្ម័នទី
៧ ទ្រង់ក៏វិលមកនគរវិញតែមកមិនទាន់ ហើយក៏ភាសព្រះកាយព្រះអង្គយាងទៅប្រាសាទព្រះខ័នកំពុងស្វាយ
បន្ទាប់មកទៀត ប្រទេសខ្មែរក៏ត្រូវបានប្រទេសចាមប្ប៉ាវាយលុក និងបានកាន់កាប់ទាំងមូល ។
4.
ភាពអត់ធ្មត់របស់ព្រះបាទជ័យវរ្ម័នទី
៧
អស់រយៈពេល
១៧ ឆ្នាំ (គ.ស. ១១៦០-១១៧៧) ដែលព្រះអង្គបានសម្ងំស្ងៀមរងចាំក្នុងរាជស្តេចដែលជ្រែករាជ្យដែលមានព្រះនាមព្រះបាទ
ត្រីភុវ័នអាទិត្យ ក្នុងគ.ស. ១១៦៥ ដែលបានប្រកាសខ្លួនជាស្តេចនៃនគរកម្ពុជា ។
ក្រោមកក៏មានការវាយលុកនិងកាន់កាប់របស់ស្តេចចាមនៅឆ្នាំ ១១៧៧ព្រះអង្គក៏បានកែនទ័ព
ហើយក៏ជាការចាំឱកាសល្អបានមកដល់ ក្នុងការតតាំងជាមួយកងទ័ពចាម ជាការស្តាប្រទេសឡើងវិញ ។
ក្រោយមកទៀត ព្រះអង្គក៏បានប្រមូលកងទ័ពដែលស្ម័កចិត្តជាច្រើននាក់ដើម្បីពង្រីកកម្លាំងក្នុងការច្បាំងជាមួយកងទ័ពចាម
ហើយជាលទ្ធផល នៅពេលកងទ័ពព្រះអង្គមានកម្លាំងនៅខ្សោយនៅឡើយ
គឺព្រះអង្គបានប្រើយុទ្ធសាស្ត្រវាយឆ្មក់ ដាក់អន្ទាក់ជាបន្តបន្ទាប់ និង
នៅពេលកងទ័ពមានកម្លាំងគ្រប់គ្រាន់ក៏បានមកតទល់ជាមួយនឹងទ័ពចាម ដែលប្រើរយៈពេល ៤ ឆ្នាំ
ពីឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ ទើបបានទទួលជោគជ័យជាស្ថាពរ និងក្រោយមកទៀត
ទ្រង់ក៏បានយកដែនដីចាមប្ប៉ាជាអាណាខេត្តរបស់ខ្មែរតែម្តង ។ ការធ្វើសង្គ្រៀមនេះ
មានប្រាសាទភិមានអាកាសបានសរសេរទុកថា <<ព្រះអង្គរង់ចាំឱកាសល្អក្នុងការមកស្រោចស្រង់ផែនដី
ដែលពោពេញទៅដោយបាបកម្ម>> ។
5.
ការគិតសុខមាលភាពចំពោះរាស្ត្រព្រះអង្គ
ក្រៅពីនេះ
ក៏មានសិលាចារិកខ្មែរបានសរសេរដែរថាព្រះបាទជ័យវរ្ម័នទី ៧
គឺជាក្សត្រមួយអង្គដែលទ្រង់គិតគូរពីសុខទុក្ខនៃប្រជានុរាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំងគឺ
“ព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ដោយសារទុក្ខព្រួយរបស់ប្រជារាស្ត្រ
ខ្លាំងហើយធ្ងន់ជាងការឈឺចាប់របស់ព្រះអង្គផ្ទាល់ គឺទុក្ខព្រួយរបស់ប្រជារាស្ត្រ
ដែលនាំមកនូវក្តីឈឺចាប់ដល់ព្រះមហាក្សត្រ” ។
ទាំងនេះ
គឺជាសក្ខីកម្មមួយដែលបានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី ៧
មិនត្រឹមតែជាក្សត្រដ៏ពូកែខាងធ្វើសឹកសង្គ្រៀមតែប៉ណ្ណោះទេ
ព្រះអង្គថែមទាំងជាក្សត្រដែលតែងតែគិតពីសុខទុក្ខប្រជានុរាស្ត្រព្រះអង្គខ្លាំងថែមទៀតផង
។ និយាយរួមមក
ព្រះអង្គបានបំពេញកិច្ចការជាច្រើនដើម្បីបុព្វហេតុជាតិរបស់ព្រះអង្គដូចជា ការពារទឹកដី
រំដោះទឹកដី ពង្រីកទឹកដី កសាងធនធានមនុស្ស កសាប្រាសាទ និង
គិតពីសុខមាលភាពរបស់ប្រជានុរាស្ត្រ ។
6. ការកសាងប្រាសាទ
Picture: Hello Angkor
ព្រះបាទជ័យវរ្ម័ន
ទី ៧ ព្រះបានកសាប្រាសាទជាច្រើនដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និង
ប្រជានុរាស្ត្ររបស់ព្រះអង្គ នៅក្នុងនោះគេបានឃើញប្រាសាទដែលល្បីល្បាញជាងគេក្នុងចំណោមប្រាសាទទាំងអស់
គឺប្រាសាទបាយ័ន ឬនគរធំ ដែលត្រូវបានគេចាត់ទុកថា
ជាប្រាសាទមួយដែលមានទម្រង់ប្លែកខុសពីប្រាសាទដទៃ ។ ប្រាសាទនេះ មានជ្រុងនិមួយៗប្រវែង
៣ គីឡូម៉ែត និងទំហំ ៩ គីឡូម៉ែតក្រឡា មានកសិណ ២ ដែលទទឹង ១០០ ម៉ែត្រ និង ជម្រៅ ពី៥
ទៅ ៦ ម៉ែត្រ ។ មុននឹងយើងបានចូលដល់ប្រាសាទ គឺត្រូវឆ្លងស្ពានដែលមាន យក្ស និង ទេវតា
ប្រមាណជា ៥៤ អ្នក កំពុងតែទាញនាគរាគនោះ ។ ប្រាសាទបាយ័ននេះ
គឺជាប្រាសាទថ្មីមួយដែលធ្វើឡើងក្នុងការឧទ្ទិសដល់ព្រះពុទ្ធសាសនា
និងមានមុខទៅទិសខាងកើតប្រវែង ១៤០ ម៉ែត ទទឹង ១៣០ ម៉ែត្រ មានកំពូល ៥៤ ហើយមានព្រះភ័ក្រលោកកេស្វរៈ
២១៦ ដែលញញឹមមកប្រជាជាតិខ្មែរយើង និងហាក់បីដូចជាការពារសត្រូវនានាផងដែរ ។
ក្រៅពីប្រាសាទបាយ័ន
ក៏មានប្រាសាទផ្សេងៗទៀតដូចជា ប្រាសាទតាព្រហ្ម ព្រះខ័ន បន្ទាយក្តី តាសោម
នាគព័ន្ធស្រះស្រង់ បាន្ទាយឆ្មា ភិម័យ
ដែលព្រះអង្គបានកសាងឡើងក្នុងការឧទ្ទិសដល់ព្រះពុទ្ធសាសនា ជីដូនជីតា មាតាបិតា
គ្រូបាធ្យាយ អ្នកប្រាជ្ញ និងវីរៈបុរសខ្មែរជាច្រើនទៀត
ក្នុងការលះបង់សម្រាប់ប្រទេសជាតិ ។
7.
សំណង់មន្ទីរពេទ្យ និង
សាលាសំណាក់
នៅក្នុងនោះក៏មានមន្ទីរចំនួន
១០២ ដែលបានធ្វើឡើងទុកសម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គទាំង ៤ វណ្ណៈ ហើយនៅក្នុងមន្ទីរពេទ្យនិមួយៗសុទ្ធតែមាន
ថ្នាំដង្កូវ គ្រូពេទ្យ និងមន្ត្រីរាជការជាច្រើននាក់ក្នុងការនៅចាំមើលថែអ្នកជំងឺ ។
ក្រៅអំពីមន្ទីរពេទ្យ គេក៏ឃើញមានសាលាសំណាក់ជាច្រើនដែលមានចំនួន ១២១ នៅតាមផ្លូវឆ្ងាយ
និងតាមក្រុងនិមួយៗ ដែលឃ្លាតពីគ្នាប្រវែង ១២ គ.ម ទៅ ១៨ គ.ម ដែលបង្ហាញអំពីទំហំនៃទឹកដីខ្មែរ
និងការធ្វើជំនួញនៃប្រទេសខ្មែរនាសត្តវត្សទី ១២ នោះ ។
បញ្ជាក់ឡើងវិញ
ប្រាសាទក្តី មន្ទីរពេទ្យក្តី សាលាសំណាក់ក្តីទាំងអស់នោះសព្វថ្ងៃនេះ
បានស្ថិតនៅក្នុងប្រទេសថៃ ឡាវ និង វៀតណាមសព្វថ្ងៃ ។
8. តំបន់ទេសចរណ៍
តំបន់អង្គរធំ គឺជាកន្លែងដ៏ទាក់ទាញមួយនៃខេត្តសៀមរាប
ប្រាសាទនេះក៏ជារាជធានីចុងក្រោយគេបង្អស់ និងជាប្រាសាទឋិតស្ថេរជាងគេដល់សត្តវត្សទី ១៥
។ តំបន់ប្រាសាទនេះ ក៏ជាកន្លែងសាសនាដ៏ធំ និង រដ្ឋបាលដ៏អស្ចារ្យមួយផងដែរ
ហើយរាជធានីបានលាតសន្ធឹង ពីមាត់ស្ទឹងសៀមរាបដែលជាដៃនៃបឹងទន្លេសាប ចំងាយប្រហែល ០,២៥
ម៉ាយល៍ពីស្ទឹង ។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅចំងាយ ៧,២ កីឡូម៉ែត្រ
ពីខាងជើងក្រុងសៀមរាប និង ១,៧ គីឡូម៉ែត្រពីខាងជើងច្រកចូលប្រាសាទអង្គរវត្ត ។
កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង ៣ គីឡូម៉ែតបួនជ្រុង និងមានកំពស់ ៨ ម៉ែតព័ទ្ធជុំវិញដោយគូទឹក
ហ៊ុំព័ទ្ធលើផ្ទៃដី ៩ គីឡូម៉ែតការ៉េ ។
9.
សរុបសេចក្តី
ជាចុងក្រោយ ព្រះបាទជ័យវរ្ម័នទី ៧
ព្រះអង្គមិនត្រឹមតែជាស្តេចមួយអង្គដែលបានរំដោះប្រទេសចេញពីអាណានិគមនៃពួកបរទេសតែប៉ុណ្ណោះទេ
ព្រះអង្គក៏ជាស្តេចមួយអង្គដែលបានគ្រប់គ្រងប្រទេសប្រកបដោយទសពិធរាជធម៌ទៅតាមមារគារបស់ព្រះពុទ្ធសាសនាថែមទៀតផង
ពីព្រោះព្រះអង្គបានយកសេចក្តីទុក្ខរបស់រាស្ត្រព្រះអង្គស្មើនឹងទុក្ខរបស់ព្រះអង្គ ។
ម្យ៉ាងទៀត ព្រះបាទជ័យវរ្ម័នទី ៧
ព្រះអង្គក៏បានយកព្រះទ័យទុកដាក់ក្នុងការកសាងនូវសមិទ្ធផលផ្សេងៗជាច្រើន មានដូចជា
ប្រាសាទ ស្ពាន មន្ទីរពេទ្យ និង សាលាសំណាក់ជាដើម ក្រៅពីនេះទៀត
ព្រះអង្គក៏ជាស្តេចមួយអង្គដែលបានពង្រីកទឹកដីនៃអាណាចក្រខ្មែរឱ្យកាន់តែធំទូលាយទៀតផង ។
ដូច្នេះហើយ ខ្ញុំយល់ឃើញថា
ព្រះអង្គគឺជាស្តេចដែលបានធ្វើឱ្យនគរមានភាពរឹងមាំដែលមិនងាយនឹងមានសត្រូវណាហ៊ានធ្វើការបៀតបៀននគរព្រះអង្គឡើយ
បើចំពោះការគ្រប់គ្រងវិញ ក៏ព្រះអង្គបានបង្ហាញពីរបៀបនៃការគ្រប់គ្រងល្អៗជាច្រើន
សម្រាប់អ្នកដឹកនាំក្រោយយកគំរូតាមផងដែរ ។
សូមអរគុណ
និង អរព្រះគុណ!!!
10.
ឯកសារយោង
1.
ដេវិឌ ឆាណ្ឌល័រ, (២០០៩).
ប្រវត្តិសាស្ត្រខ្មែរ កែលើកទី ៣ ភ្នំពេញ
។
2.
កោះសន្តិភាព,
(២០១៥). ព្រះបាទជ័យវរ្ម័នទី7
ជាស្តេចចក្រពត្តិដ៏ខ្លាំងពូកែ
មានជំនាញខាងប្រើនយោបាយចិញ្ចឹមសត្រូវឱ្យវាយប្រហារសត្រូវ ។
a.
Retried from:
https://kohsantepheapdaily.com.kh/article/124245.html
3.
គុំ សម្ផស្ស, ព្រះបាទជ័យវរ្ម័នទី ៧ ឬមហានគរទី ៣ (គ.ស.
១១៨១ - ១២០១)
a.
Retried from:
https://sites.google.com/site/shhistoryall/chiayvaraman7-end
4.
Vayofm
Teams, (2015). ព្រះបាទជ័យវរ្ម័នទី ៧ជាស្តេចមានកិត្តិនាមល្បីល្បាញក្នុងប្រវត្តិសាស្ត្រកម្ពុជា
a. Retried from: https://vayofm.com/news/detail/55984.html
ដោយ អុិន ពិសី
Comments
Post a Comment