ទិសទាំង ៦ដែលមនុស្សគ្រប់រូបគម្បីដឹង
ទិសទាំង ៦ដែលមនុស្សគ្រប់រូបគម្បីដឹង
ព្រះសម្មាសម្ពុទ្ធបានសម្តែងនូវទិសទាំង ៦សម្រាប់មនុស្សគ្រប់រូបមានការដឹងគុណ នឹងបានការតបស្នងយ៉ាងល្អប្រពៃនោះគឺ៖
១.មាតាបិតា គឺជាទិសខាងកើត (ត្រូវមានការដឹងគុណមុនគេ ព្រោះពួកគាត់បានបង្ហាញនូវភពផែនដីនេះមុនគេប្រៀបបានដូចព្រះអាទិត្យដែលរះមុនគេនោះដែរ)។
២.គ្រូបង្រៀន គឺជាទិសខាងត្បូង (ព្រោះជាបុគ្គលដែលគួរគោរពទីពីរបន្ទាប់ពីមាតាបិតា)។
៣.កូន ប្រពន្ធ គឺជាទិសខាងលិច(ព្រោះជាបុគ្គលដែលគម្បីទំនុកបំរុង និងមើលថែដែលជាបុគ្គលនៅពីក្រោយខ្លួនជានិច្ច)។
៤.មិត្តភ័ក្រ គឺជាទិសខាងជើង (ព្រោះជាបុគ្គលដែលពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកទើបឆ្លងផុតពីទុក្ខលំបាកផ្សេងៗបាន)។
៥.បុគ្គលិក គឺជាទិសខាងក្រោម(ព្រោះជាបុគ្គលដែលធ្វើឱ្យស្ថាប័នមានភាពរីកចម្រើន)។
៦.អ្នកមានគុណធម៌ (អ្នកបួស ឬសមណៈ) គឺជាទិសខាងលើ(ព្រោះជាបុគ្គលដែលមនុស្ស និងសព្វសត្វទាំងពួងអាស្រ័យបានទៅតាមរយៈគុណធ៌របស់លោក)។
ឯកសារយោង ដកស្រង់ចេញពីសៀវភៅសិង្គាលកសូត្រ ទំព៌រទី១១១
Comments
Post a Comment