ការស្លាប់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច

នៅក្នុង Video ទី ១ ដែលជាការធ្វើបទសម្ភាសផ្ទាល់ដោយលោកគ្រូ សំបូរ មាណ្ណរ៉ា ដែលជាប់ទាក់ទងទៅនឹងការស្លាប់នៃមេគុកទួលស្លែង ២១ មួយរូបដែលមានឈ្មោះថា កាំង ហ្កេចអ៊ាវ ហៅឌុច ក្នុងការធ្វើបទសម្ភាសនោះ លោកគ្រូ បានលើកនូវទឡ្ហីករណ៍ជាច្រើន អំពីការស្លាប់របស់គាត់៖ 

  ចំណុចដំបូង លោកគ្រូបានលើកឡើងថា ការស្លាប់របស់លោក ឌុច បានបង្ហាញតម្លៃពិតមួយអំពីតុលាការក្នុងប្រទេសយើង និង តុលាការបាបបុណ្យ ដែលធើ្វឱ្យប្រជារាស្ត្រខ្មែរបានអស់នូវមន្ទិលសង្ស័យ ហើយអ្វីជាពិសេសនោះ គឺចំពោះសាច់ញាតិរបស់ពួកគាត់ផ្ទាល់ដែលត្រូវបានមេគុកនេះបានសម្លាប់ ។ ម្យ៉ាងទៀត ការស្លាប់របស់គាត់ចំពេលនៃរដូវកាលបុណ្យទានដែលជាបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរផងនោះ វាហាក់បានបញ្ជាក់ន័យថា ប្រជាពលរដ្ឋបានប្រារព្ធនូវបុណ្យនេះ នឹងបានឧទ្ទិសបុណ្យកុសលនេះជូនចំពោះគាត់ដើម្បីកុំឱ្យកើតមកធ្វើអំពើអាក្រក់បែបនេះទៀត ។ 

  តើ ឌុច ជាមនុស្សប្រភេទណា ? 

  តាមការស្រាវជ្រាវរបស់លោកគ្រូ សំបូរ មាណ្ណារ៉ា ក្នុងការចុះទៅដល់កន្លែងដែលគាត់បានរស់នៅកន្លងមក គឺ លោក ឌុច ជាមនុស្សស្លូតត្រង់ណាស់ ហើយគាត់តែងតែជួយនៅកិច្ចការងារក្នុងសង្គមជាច្រើន ។ បន្ថែមពីនេះទៀត លោក ឌុច ធ្លាប់បានរៀននៅសាលាស៊ីសុវត្ថិ និង បានក្លាយទៅជាគ្រូបង្រៀនម្នាក់ដែលមានភាពម៉ត់ចត់ទៅលើការរស់នៅរបស់គាត់ ដូច្នេះហើយ គាត់ក៏មានភាពចិត្តដាច់ផងដែរ ។ 

  មូលហេតុអ្វីបានធ្វើឱ្យលោក ឌុច ក្លាយទៅជាមនុស្សសាហាវ ?

  ក្នុងនោះ លោកគ្រូក៏បានបញ្ជាក់ដែរថា មូលហេតុ ៣ យ៉ាងដែលធ្វើឱ្យគាត់ក្លាយទៅជាមនុស្សបែបនេះ គឺ ៖ 

-  កត្តានយោបាយ

-  កតា្តមនោគមន៍វិជ្ជា

-  កត្តាជាតិនិយមជ្រុល ។ 

  ចំពោះ កត្តានយោបាយ វាបានបញ្ហាញថា ភាពតានតឹងជាច្រើនត្រូវបានដាក់សម្ពាធមកលើរូបគាត់ ដែលគាត់ជាមនុស្សសងសឹកថាធ្វើយ៉ាងណាឱ្យបាត់ភាពឈឺចាប់នៅក្នុងសង្គមរបស់គាត់នាសម័យពេលនោះ ហើយត្រូវគាត់ជាអ្នកជួយឈឺឆ្អាលក្នុងសង្គមច្រើនផងនោះ ។ 

  ចំពោះ កត្តាមនោគមន៍វិជ្ជា បានធ្វើឱ្យគាត់មានការ ស្រលាញ់ ស្អប់ មន្ទិលសង្ស័យជាច្រើនដែលធ្វើឱ្យគាត់មានការដេកលុងលក់យ៉ាងយូរនៅក្នុងមនោគមន៍វិជ្ជានេះ ជាចំណុចមួយដែលធ្វើឱ្យគាត់មិនអាចប្រើប្រាស់នូវបញ្ញាជនរបស់គាត់បាន ជាពិសេសទៅ គឺធ្វើទៅតាមអង្ការ ថាឱ្យធ្វើយ៉ាងណា គឺធ្វើយ៉ាងនោះ ។

  ចំពោះ កត្តាជាតិនិយមជ្រុល បានធ្វើឱ្យគាត់ប្រើគំនិត ស្អប់ ស្រលាញ់ តាមបែបជាតិនិយម ហើយធ្វើឱ្យគាត់ប្រើតែតណ្ហា និង មហិច្ឆតាដើម្បីឈ្នះ និង ជោគជ័យ ក្លាំងខ្លា ដើម្បីឱ្យអ្នកដទៃខ្លាចខ្លួន ។ បើនិយាយអំពីការសម្របវិញ គាត់មិនបានសម្របខ្លួនដែលស្ថិននៅក្នុងឋានៈជាអ្នកសម្របសម្រួលទេ តែបែជាសម្របខ្លួនដើម្បីបានក្លាយជា អធិបតិទៅវិញ ។

  ភាពឃោឃៅរបស់គាត់

  លោកគ្រូ បានប្រាប់ទៀតថា ចំពោះការសម្លាប់មនុស្សវិញ ពេលខ្លះគាត់បានសរសេរឱ្យគេកំទេច សម្លាប់ ហើយពេលខ្លះគាត់បានសម្លាប់ដោយផ្ទាល់ដៃខ្លួនឯង ។ ក្រៅពីនោះ គាត់មិនបានអហោសិកម្មចំពោះសាកសពដែលស្លាប់ឡើយ គឺគាត់បានធ្វើទារុណកម្មចំពោះសាកសពនោះទៀត និងដោយហោចទៅសូម្បីតែគ្រូរបស់ខ្លួន ក៏គាត់បានធ្វើទារុណកម្មដែរ ។ ខណៈពេលដែលគាត់កាន់កាប់ជាមេគុកទួលស្លែង ២១ គាត់បានចាត់ទុកគេជាខ្មាំងទាំងអស់ នៅពេលណាដែលមាន មនុស្សដែលត្រូវបានបញ្ជូនដោយរងការចោទថា ជាអ្នកទោស ហើយក៏កំទេចចោលអ្នកទាំងអស់នោះតែម្តង ដោយចោទថា ជាអ្នកខ្មាំង ។

  ចំណែកឯក្នុងការកំណត់ត្រាពីអ្នកទោសវិញ គឺគាត់មានស្មៀនម្នាក់ ដែលជាអ្នកកត់ត្រាពីអ្នកទោស ក្នុងការសួរអ្នកទោសនោះទៀតសោត ស្មៀននោះបានធ្វើទារុណកម្មយ៉ាងខ្លាំងក្នងការបានចម្លើយពីអ្នកទោស លោកគ្រូ សំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា ការសួរចម្លើយបែបនេះ មិនអាចយកជាការបានទេ ព្រោះជាលក្ខណៈធ្វើទារុណកម្មឱ្យគេឈឺចាប់ក្នុងការបានចម្លើយ ។

  ជាចុងក្រោយ លោកគ្រូបានបន្ថែមទៀតថា លោក កាំង ហ្កេចអ៊ាវ ហៅឌុច ត្រូវបានតុលាការកាត់ទោសហើយ ក៏បានជាប់នៅក្នុងពន្ធនាគារមួយរយៈដែរ និងការស្លាប់របស់គាត់ក៏ត្រូវបានកាត់ទោសដោយបាបបុណ្យដែរ ហើយទង្វើរបស់គាត់ក៏បានបង្ហាញថា មិនអាចឱ្យកើតមាននូវព្រឹត្តការណ៍ ៣ ឆ្នាំ ៨ខែ ២០ ថ្ងៃ នេះទៀតឡើយ ។

សរសេរដោយ អ៊ិន ពិសី

Comments

  1. សូមទោសទុកជាមុនបើមានការខុសឆ្គង !!!

    ReplyDelete

Post a Comment

Popular posts from this blog

និទានរឿងខ្លី បុរសអភព្វស្នេហ៍

អគតិធម៌ ៤យ៉ាង

រឿងនិទានខ្លី ឪពុក​ កូនប្រុស និង សត្វលា