សម័យកម្ពុជាប្រជាធិប្បតេយ្យ


-   នៅក្នុងខ្សែរអាត់សំឡេងមួយដែលលោកគ្រូ សំបូរ មាណ្ណារ៉ា បានបង្ហាញអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅទីតាំងរំលិចនៅក្នុង ទស្សវត្តទី ៧០ ទៅ ៧៥ និង ៧៨ ។

-   នៅក្នុងនោះគាត់ ក៏បានប្រៀបធៀបយុវជននាសម័យអណាចក្រភ្នំដែលស្ថិតនៅក្នុងស្សត្តវត្តទី ១ និង ស្សត្តវត្តទី ៦ ដល់ ទី ៧ នៃសម័យចេនឡា និង ស្សត្តវត្តទី ៩ ដល់ទី ១៣ នៃសម័យអង្គរ ហើយនៅពេលនោះយុវវ័យបានធ្វើកិច្ចការងារជាច្រើនទាំង សង្គម និង សាសនា ដែលប្រកបទៅដោយសេចក្តីសង្ឃឹម ពេញចិត្ត និង ការរីកច្រើននៃសង្គមជាតិទាំងមូលផងដែរ ។ ផ្ទុយគ្នាទៅវិញ ក្រោយឆ្នាំ ១៩៧៥ នៃថ្ងៃទី ១៧ មេសា មកដល់ឆ្នាំ ១៩៧៩ ថ្ងៃទី ៧ មករា ហើយស្ថិតនៅក្នុងរបបប្រជាធិប្បតេយ្យ គឺយុវជនមិនបានធ្វើ្កកិច្ចការងារនៅក្នុងសង្គមដោយបានគិតពិចារណា សេចក្តីសង្ឃឹម និង តម្លៃនៃសេចក្តីពិតឡើយ ពីព្រោះពួកយុវជននាពេលនោះ ធ្វើឡើងដោយការភ័យខ្លាច ដោយការគំរាមកំហែង ធ្វើដោយរួចខ្លួនមួយពេលៗតែប៉ុណ្ណោះ ។

-   ដូច្នេះ យុវជនសម័យប្រជាធិបតេយ្យមិនបានធ្វើដោយការសិក្សាទេ គឺមិនបានគិតឱ្យបាន ៣ ដងថាមុននឹងធ្វើមានប្រយោជន៍ដល់នរណាខ្លះ និងមិនធ្វើជារៀបផែនការ ដោយចាប់ពីត្រឹមណាឡើយ ពួកគេធ្វើសម្រាប់តែដូរបាយ ដូរអង្ករ ដូរការគំរាមកំហែងរបស់អង្ការតែប៉ណ្ណោះ គឺមិនបានធ្វើឡើងដូចទៅនឹងយុវជននាសម័យស្សត្តវត្តទី ១ ដល់ ១៣ ឡើយ ។

-   លោកគ្រូ បានបន្ថែមអំពីសម័យមុនថា យុវជននាសម័យកាលនោះ គឺពួកគេបានធ្វើដោយសេចក្តីសង្ឋឹម និងពេញចិត្តទោះបីស្ថិតនៅក្នុងរាជកាលស្តេចដែលគោរពព្រហ្មញ្ញសាសនាក្តី ព្រះពុទ្ធសាសនាក្តី ដែលខុសពីយុវជននាសម័យកម្ពុជាប្រជាធិប្បតេយ្យជាពិសេសនៅឯរំលិចនេះតែម្តង ត្រូវបានគេកែនយកមកធ្វើកិច្ចការងារដែលដេកទាំងភ័យទាំងព្រួយ ហើយភ័យដែលនឹងត្រូវស្លាប់ គឺស្លាប់ព្រោះការអស់កម្លាំង ស្លាប់ព្រោះជំងឺ និងស្លាប់ព្រោះអត់មានថ្នាំព្យាបាល និងចំណុចចុងក្រោយមួយទៀតនោះ គឺប្រជានុរាស្ត្រខ្មែរត្រូវបានគេចោទដោយយកទៅសម្លាប់ ចាប់ចង និងធ្វើទារុណកម្មផ្សេងៗ ។

-   ចំណែកឯនៅរំលិចនេះវិញទៀតសោត គឺគេប្រើមនុស្សឱ្យធ្វើទំនប់និងមានទឹកអមសងខាង នៅបឹងក្រពីងពួយ និង ត្រពាំងថ្ម គឺធ្វើដោយមានតែការគំរាមកំហែងតែប៉ុណ្ណោះ ។

-   លោកគ្រូបានលើកឡើងទៀតថា ការដែលយើងមកដល់នៅបឹងរំលិចនេះ គឺយើងមកដើម្បីបាំងស្កូលដែលមនុស្សសម័យកម្ពុជាប្រជាធិប្បតេយ្យបានលះបង់ និងកសាងនូវបឹងរំលិចនេះឡើង តែការធ្វើរបស់ពួកគេ គឹធ្វើឡើងដោយមិនមានការពេញចិត្តឡើយ ដែលខុសពីមនុស្សសម័យអណាចក្រភ្នំ ចេនឡា និង អង្គរ ដែលពួលគេធ្វើដើម្បីជាតិ ដើម្បីកូនចៅរបស់គេចំនាន់ក្រោយ ។

-   ជាចុងក្រោយ លោកគ្រូក៏បានលើកឡើងថា ដោយអំណាចបុណ្យកុសលដែលក្រុមរបស់គាត់បានធ្វើតាំងពីព្រឹកមិញនោះ ក៏សូមឧទ្ទិសដល់អ្នកដែលបានចែកឋានស្លាប់ទៅនៅបបឹងរំលិចនេះ និងជាការប្រៀបធៀបរបស់លោកគ្រូ សំបូរ មាណ្ណារ៉ា គឺចង់ចង់ប្រៀបធៀប ថាយុវជនសម័យបុរាណ និង សម័យកម្ពុជាប្រជាធិប្បតេយ្យ គឺមួយធ្វើក្នុងការពេញចិត្ត និងពោពេញដោយសេចក្តីសង្ឃឹម និង មួយទៀតនោះ គឺធ្វើដោយគ្មានសង្ឃឹម គ្មានការពេញចិត្ត និងពោពេញទៅដោយការគំរាមកំហែង ៕

សរសេរដោយ អ៊ិន ពិសី

Comments

Popular posts from this blog

និទានរឿងខ្លី បុរសអភព្វស្នេហ៍

អគតិធម៌ ៤យ៉ាង

រឿងនិទានខ្លី ឪពុក​ កូនប្រុស និង សត្វលា