ឥទ្ធិពលនៃក្សត្រនគរខ្មែរ មានព្រះបាទ កៅឌិន ព្រះបាទ ហ្វាន់ជ័យម៉ាន់ និង ព្រះបាទ ភវវម្ម៍ នាសម័យនគរភ្នំ និង ចេនឡា
នៅក្នុងការគ្រប់គ្រងរបស់ព្រះអង្គផងដែរ
គេឃើញថាមានការអភិវឌ្ឍយ៉ាងច្រើនទៅលើ កត្តាសង្គម នយោបាយ ការគ្រប់គ្រង ។
វាក៏បានបង្កើតនៅអណាចក្រមួយដែលមានការគ្រប់គ្រង ប៉ុន្តែត្រូវបានឯកសារខ្លះបានពោលថា ព្រះអង្គគឺជាអ្នកមកពីស្រុកឆ្ងាយ ជាជនជាតិឥណ្ឌា និង មានឈ្មោះថា កៅឌិន ។ តែនៅក្នងវត្តមានរបស់ព្រះបាទ កៅឌិន ឬ ព្រះថោងនេះ បានធ្វើឱ្យសង្គមខ្មែរមានការរីកចម្រើនផងដែរ ។ ពេលព្រះនាងលាវយីព្រមរៀបអាពាហ៍ពិពាហ៍ជាមួយព្រះបាទ ហ៊ុន ទាន ពីព្រោះព្រះនាងបានយកតម្លៃប្រទេសជាតិរបស់ព្រះនាងជាធំ ។
ក្នុងការធ្វើយ៉ាងណាឱ្យប្រទេសជាតិមានភាពរីកចម្រើន ។ នៅក្នុងការរៀបអាពាហ៍ពិពាហ៍របស់ព្រះនាង លាវ យី ដែលជាក្សត្រខ្មែរជាមួយនិងព្រះបាទ ហ៊ុន ទាន ដែលជាសាសន៍ឥណ្ឌាបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងរីកចម្រើន។
ការអភិវឌ្ឍយ៉ាងរីកចម្រើន ពីព្រោះពេលនោះ ព្រះនាងព្រមជាមួយព្រះអង្គបានគ្រប់គ្រងនគរ ៥ មានឥន្ទ្រៈបុរៈ ចេនឡា ណាហ្វុណាជាដើម ។ នៅក្នុងការគ្រប់គ្រងរបស់អណាចក្រភ្នំនាសម័យនោះ បានធ្វើឱ្យរដ្ឋខ្មេរដទៃទៀតមានភាពចុះសម្រុងគ្នា និងមានការអភិវឌ្ឍតៗជាលំដាប់ ។
ចំពោះអ្នកចំណូលថ្មីមានព្រះបាទ ហ៊ុន ទានដែលឱ្យតម្លៃទៅលើបរុសជាបិតាធិបតេយ្យ ។ ពីដើមមកមានការរស់នៅជាមួយអ្នកម្ចាស់ស្រុកគឺព្រះនាង លាវ យី ដែលឱ្យតម្លៃទៅស្ត្រី ជាមាតាធិបតេយ្យ ។ ពេលបានរួមគ្នាក្នុការអភិវឌ្ឍន៍អាណាចក្រភ្នំឱ្យមានការរីកចម្រើនឡើង ព្រមទាំងឱ្យតម្លៃទៅលើស្រ្តីថែមទៀត ។នេះពិតជាបានបញ្ជាក់ថា ព្រះនាងលាវ យី មានភាពប៉ិនប្រសព្វក្នងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន ទោះបីជាមានអ្នកមកពីចំណូលថ្មីយ៉ាងណាក៍៏ដោយ ។
នៅក្នុង វីឌីអូទី ៥ លោកគ្រូ
សំបូរ មាណ្ណារ៉ា ក៏បានថ្លែងអំពីកិច្ចការទី ២ ស្តីអំពីព្រះបាទ ហ្វាន់ ជ័យម៉ាន់
ដែលបានធ្វើឱ្យប្រទេសជាតិរីកចម្រើនមួយទៀត ។
នៅក្នុងការស្រាវជ្រាវបានឱ្យដឹងថា ព្រះបាទ ហ្វាន់ជ័យម៉ាន់ ដើមឡើយគឺជាមេទ័ពម្នាក់ដែលតែងតែដឹងនាំទ័ពទៅច្បាំងពីពួកបច្ចាមិត្ត នៅក្នុង សត្សវត្តទី ៣ ។ បើតាមឯកសារលោកត្រឹងារ ព្រះបាទ ហ្វាន់ជ័យម៉ាន់ បានឡើងសោយរាជ្យដោយតាមដំណើរដើមទងរបស់ខ្លួន គឺមិនដណ្តើមរាជ្យឡើយ ។ ព្រះបាទ ហ្វាន់ជ័យម៉ាន់ មិនមែនជាស្តេច តែលោកអាចធ្វើកិច្ចការជំនួសស្តេចបានព្រមទាំងមានការព្រមព្រៀងពីប្រជានុរាស្ត្រទៀតផងក្នុងការឡើងជាស្តេចនោះ ។
បើតាមឯកសារខ្លះថាព្រះអង្គឡើងគ្រងរាជ្យដោយការជ្រែករាជ្យ
(ប៉ុន្តែនៅក្នុងទស្សនៈលោកគ្រូ សំបូរ មាណ្ណារ៉ាបានលើកឡើងថា “បើសិនជាព្រះបាទ ហ្វាន់ ជ័យម៉ាន់ ឡើងគ្រងរាជ្យដោយការជ្រែករាជមែននោះ
មុខជាមានការមិនពេញចិត្តពីប្រជានុរាស្ត្រជាមិនខាន”
។
នៅក្នងសម័យមានពួកចាមនៅខាងកើត ម៉ននៅខាងជើង និង លិច ចំណែកឯ ម៉ាលេស៊ី គឺបានមកពីខាងលិចដែរ ។ នៅក្នុងសម័យកាលរបស់ព្រះបាទ ហ្វាន់ ជ័យម៉ាន់ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ព្រោះពេលនោះកំពុងផែអូរកែវក៏បានកើតឡើង ។
ពេលកំពុងផែអូរកែវកើតឡើង ក៏មានទំនាក់ទំនងល្អជាមួយប្រទេសជាច្រើនទៀត មានប្រទេស អារ៉ាប់ ឥណ្ឌា កោះជ្វា ចិន ដែលមកក្នុងគោលបំណងនៃការធ្វើជំនួញ នៅក្នុងន័យនេះបើប្រទេសណាមានកំពុងផែដោយខ្លួនឯង ។ ចំពោះប្រទេសណាដែលមានផលិតផលនាំចេញនាំចូលបានយ៉ាងល្អនោះប្រទេសនោះចាត់ទុកថា ជាប្រទេសដែលខ្លាំង ។ ចំពោះកំពុងផែអូរកែវនេះនៅក្នុងសត្តវត្សទី ៣ គឺជារបស់ខ្មែរ ព្រោះប្រទេសខ្មែរជាអ្ននកសាងតែនាពេលបច្ចុប្បន្ន គឺនៅលើទឹកដីវៀតណាមខាងត្បូងជាអ្នកកាន់កាប់ ។
បើតាមប្រវត្តិសាស្ត្របានបញ្ជាក់ថា ព្រះបាទ ហ្វាន់ ជ័យម៉ាន់ គឺជាស្តេចដែលស្រលាញ់ជាតិ ទឹកដី ប្រជានុរាស្ត្ររបស់ព្រះអង្គ ។ ព្រះអង្គបានកសាងប្រទេសឱ្យរីកចម្រើនទៀតផង ហើយបើតាមឯកសារលោកត្រឹងងារ ព្រះបាទ ហ្វាន់ ជ័យម៉ាន់ គឺជាស្តេចដែលត្រូវបានប្រជានុរាស្ត្រលើកឱ្យឡើងគ្រងរាជ្យ ។ នៅក្នុងសម័យកាលព្រះអង្គព្រះបាទ ហ្វាន់ជ័យម៉ាន់ មានការសាមគ្គីល្អ ទាំងរាស្ត្រ និង មន្ត្រីរាជ្យការផ្សេងៗទៀត ។
តែដោយឡែកបុត្តរបស់ព្រះបាទហ្វាន់ជ័យម៉ាន់ មានព្រះបាទ ហ្វាន់ស៊ី ហ្វាន់ចាន់ជាដើមនោះ មានការទាស់ទែងគ្នាទៅវិញ ។ នៅក្នុងសម័យចុងក្រោយនៃអណាចក្រភ្នំ គឺនៅក្នុងសត្តវត្សទី ៥ និង ទី ៦ នៃគ.ស. មានការជ្រើសរើសអ្នកដឹកនាំថ្មីពីសំណាក់ព្រាហ្មណ៍ ដែលនៅក្នុងឆ្នាំ ៥៥០ នៃគ.ស. គឺព្រះបាទ ភវវម្ម៍ ដែលមកពីនគរចេនឡា ។ សម្រាប់ការរៀបចំប្រទេស និង ដឹងនាំប្រទេសនៃអណាចក្រភ្នំដើម្បីឱ្យប្រទេសមានការរួបរួមគ្នាឡើងវិញ ហើយពេលនោះអាណាចក្រភ្នំក៏មានទំនាស់ពីខាងក្រៅមកដោយចេញពីសមន្តរដ្ឋរបស់ខ្លួន គឺពីប្រទេសចេនឡា ដែលជាព្រះបាទភវៈវរ្ម័ន នេះឯង ។
ពេលនោះអាណាចក្រភ្នំក៏ត្រូវបានរួបរួមតែមួយជាមួយនិងរដ្ឋចេនឡាចាប់ពីឆ្នាំ ៥៥០ ដល់ ឆ្នាំ ៦៣០ នៃគ.ស. ដែលបានអូសបន្លាយដល់ព្រះបាទ ឦសានវម្ម៍ (នៅតំបន់ប្រាសាទព្រៃគប់សព្វថ្ងៃ)ទើបចប់ ។ ក្រោយមកខ្មែរយើងក៏មានការគ្រប់ឡើងវិញជាធ្លុងមួយដោយអាណាចក្រចេនឡា ឬហៅខ្មែរចេនឡា ក្រោយមកក៏បានកើតចេញពីអាណាចក្រចេនឡា ទៅជាពាក្រ “កម្ពុជា” ឬ “កម្វុជ” នៅក្នុងសម័យចេនឡានោះតែម្តង ។
ដកស្រង់ពីវីឌីអូរ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
សរសេរដោយ អ៊ិន ពិសី
1.
Comments
Post a Comment