ការសិក្សាអំពីបុរេប្រវត្តិសាស្ត្រ
កាលវិវត្តន៍នៃប្របវត្តិសាស្ត្រ
1.
កាលវិវត្តន៍នៃប្រវត្តិសាស្ត្រ
គឺជាកាលមួយដែលយើងត្រូវដឹងអំពីមនុស្ស ដំបូងគេនៅក្នុងសង្គមដែនដី ។
2.
យើងបានចាំទុកថាដែនដីនេះជាទឹកដីរបស់យើងដែលកើតចេញពី
ក្រុមមនុស្សនៃបេឡាណាសៀន និង ឥណ្ឌូនេសៀន ។
3.
មនុស្សទាំងពីរក្រុមនេះ (បេឡាណាសៀន និង ឥណ្ឌូនេសៀន) ជាអ្នកបង្កើត និង
មានការរស់នៅក្នុងទឹកដីនេះ ។
បុរេប្រវត្តិសាស្ត្រ
4.
បុរេប្រវត្តិសាស្ត្រ
គឺជាការសិក្សាអំពីដំណើរប្រវត្តិនៃមនុស្សនៅលើទឹកដីដែលមានការកំណត់បែបណាមួយ ។
5.
បុរេប្រវត្តិសាស្ត្រ ពុំទាន់មានការសរសេរ
ហើយគេអាចដឹងវាបាន គឺយកកំណាយដែលជាការកាយដី ឬ វត្ថុតាង ដើម្បីយកទៅសិក្សា ដោយក្រុមបុរាណវិទ្យា
និង ចិត្តវត្ថុវិទ្យា ដែលមានតាំងពីសម័យបារាំង និង ក៏បានបន្តៗមកទៀត ។
ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ
6.
ចំពោះស្ថានីយ៍បុរេប្រវត្តិសាស្ត្រវិញ
គឺយើងមានច្រើនណាស់ ដែលបានបញ្ជាក់ថាយើងបានកើតឡើងនៅលើទឹកដីនេះ ។
7.
ទីតាំងដែលជាស្ថានីយ៍បុរេប្រវត្តិនោះ
គឺ សំរោងសែន និង អន្លង់ផ្តៅដែលស្ថិននៅក្នុងខេត្តកំពុងឆ្នាំង និង
មួយទៀតនៅតំបន់ម្លូព្រៃនៃខេត្តព្រះវិហារ ។
8.
ទីតាំងទាំងនេះ
គឺជាតំបន់មួយដែលស្ថិននៅក្នុងតំបន់ទឹកលិច ដែលគេបានរកឃើញនូវឆ្នឹងមនុស្ស និង
សម្ភារៈប្រើប្រាស់មួយចំនួនដូចជា កន្ដៀវ ដែក សន្ទូច សម្ភារៈដែលគេធ្វើពីឆ្អឹង គេក៏បានរកឃើញឆ្អឹងសត្វធំនៅក្នុងព្រៃ
និងនៅក្នុងទឹកដែលគេយកមកប្រើប្រាស់ជាសម្ភារៈផ្ទះបាយជាដើម ។
9.
គេក៏អាចដឹងបានថា ឆ្អឹងមនុស្ស
និង រុក្ខជាតិដែលស្ថិតនៅសំរោងសែន និង អន្លង់ផ្តៅជាខ្មែរ ព្រោះគេបានប្រៀបធៀបនៅឆ្អឹង
ព្រមទាំងលលៀក្បាលមនុស្សខ្មែរពេលបច្ចុប្បន្ននេះដែលមានលក្ខណៈដូចគ្នា ។
10.
ការធ្វើកំណាយទាំងនេះ
វាបានបង្ហាញឱ្យឃើញថា មនុស្សខ្មែរយើងធ្លាប់រស់នៅសំរោងសែន អន្លង់ផ្តៅ និង ម្លូព្រៃ ។
11.
ដោយខ្មែរយើងសម័យកាលនោះចេះធ្វើស្រែប្រសា
ចេះនេសាទ ឱ្យតម្លៃស្ត្រី គោរពចាស់ទុំ គោរពមេបា គោរពចាស់ទុំតាមលំដាប់
ហើយវាជាអរិយធម៌មួយនៅសំរោសែនដែលមានភាពរុងរឿងបើប្រៀបធៀបទៅនឹងអរិយធម៌អាស៊ីខាងត្បូង ។
12.
ពួកគេចេះធ្វើស្រែ
បញ្ជូនទឹកតាមស្រែ ធ្វើដំណើរតាមទឹកបានល្អ ចំពោះអរិយធម៌ដែលគេឱ្យតម្លៃទៅលើមនុស្សស្រីច្រើន
ចាស់ទុំ និងអ្នកបានជួយកិច្ចការសង្គមបានច្រើនឱ្យបានក្លាយទៅជាមេដឹកនាំ អ្នកគ្រប់គ្រង
-ល- ។
13.
បន្ទាប់ទៀតនោះ
យើងក៏បានឃើញនៅស្ថានីយ៍ប្រវត្តិសាស្ត្រដ៏ចំណាស់មួយ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង
នៅក្នុងរូងភ្នំមូយមានអាយុកាល ៤០០០ ឆ្នាំមុនគ.ស. ។
14.
រូងភ្នំដែលមានអាយុកាល ៤០០០
ឆ្នាំមុនគ.ស. គេបានរកឃើញសំបកខ្ចង ខ្ចៅ
ដែលជាសំណល់ផ្ទះបាយ ។
15.
នៅក្នុងកាលមុនភ្នំនេះ
គឺជាកោះដែលមានមនុស្សបរិភោគខ្ចងខ្ចៅនៅទីនោះ
ក្រោយមកទៀតវាក៏បានស្រកចុះចេញពីកោះទៅជាទួលហើយបានក្លាយជាភ្នំ ។
16.
ចំពោះស្ថានីយ៍ទាំងអស់នេះ
គឺស្ថិតនៅមាត់ទឹកដែលមានស្ថានីយ៍សំរោងសែន អន្លង់ផ្តៅ ម្លូព្រៃ និងបាត់ដំបងនេះក៏ដូចគ្នាដែរ
។
17.
ឥឡូវនេះ
យើងនឹងឃើញមូយទៀតនៅអណ្តើកហែម ជាការឃើញក្បាលល្ងៀងមួយទៀតនៅខេត្តកំពត
វាបានបញ្ជាក់ផងដែរថា មនុស្សយើងស្ថិតនៅនឹងរូងភ្នំមែនតែជាកោះ ។
18.
មួយទៀត
គេក៏អាចសិក្សាបានអំពិយុគសម័យ មានយុគសម័យថ្មអំបែង ថ្មរលីង លោហៈ
តាមរយៈសម្ភារៈដែលគេបានរកឃើញ ។
19.
ស្ថានីយ៍ពីរកន្លែងដែលខ្មែរយើងបានរកឃើញថា
រស់នៅលើកោះនោះ គឺខេត្តបាត់ដំបង និង ខេត្តកំពត ។
20.
រយៈកាល ៤០០០ ឆ្នាំមុនគ.ស.
កន្លងទៅដែនដីខ្មែរយើងជាដែនដីនៃកោះ ក្រោយពីសមុទ្ររីត្រូវាបានរីងអស់ទៅ វាក៏បានក្លាយទៅជាដែនដីមួយនេះ
និងបានបន្សល់ទុកនៅបឹងទន្លេសាបដ៏ធំមួយ ។
21.
បានជាយើងពោលថា យើងបានរស់នៅ ៤០០០
មុនគ.ស.ហើយនោះ ព្រោះគេបានឃើញថ្មបែកនៅស្រែស្បូវ គេក៏បានយកថ្មអំបែងនោះទៅពិសោធន៍
គេក៏ដឹងថាទីនោះបានស្ថិតនៅ ៤០០០ ឆ្នាំមុនគ.ស. មកហើយ ។
22.
ជាចុងក្រោយ
ស្ថានីយ៍ជាបុរេប្រវត្តិសាស្ត្រទាំងអស់ បានប្រាប់យើងឱ្យដឹងថា
ជនជាតិខ្មែរយើងមិនមែនជាជាតិសាសន៍មួយ ដែលរត់មកពីប្រទេសណាមួយនោះទេ គឺយើងបានរស់នៅទីនេះ
៤០០០ ឆ្នាំមុនគ.ស មកម្ល៉េះ ។
23. យើងត្រូបដិសេធនូវចំណុចមួយដែលគេបានលើកឡើងថា ខ្មែរជាជាតិសាសន៍ឥណ្ឌាមករស់នៅប្រទេសខ្មែរ ហើយបាននាំយកសាសនាពីរមកជាមួយ គឺ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនានោះ ពីព្រោះខ្មែរយើង គឺកើត រស់ និងអភិវឌ្ឍនៅលើទឹកដីខ្មែរដោយខ្លួនឯង ៕
ដកស្រង់ពីលោកគ្រូ សំបូរ មាណ្ណារ៉ា
សរសេរដោយ អ៊ិន ពិសី
ដ
Comments
Post a Comment