មូលហេតុ ៣ គឺ ទី១ការផ្លាស់ប្តូររាជធានី ទី ២ ការការពារបូរណភាពទឹកដី និង ទី ៣ ការស្ថាបនានៅទឹកដីភាគខាងត្បូងនៃប្រទេស នៃព្រះបាទ ពញ្ញាយ៉ាត
មូលហេតុ ៣ គឺ ទី១ការផ្លាស់ប្តូររាជធានី
ទី ២ ការការពារបូរណភាពទឹកដី និង ទី ៣ ការស្ថាបនានៅទឹកដីភាគខាងត្បូងនៃប្រទេស ។
ទី ១ ចំពោះការប្តូររាជធានីពីអង្គរ មកទួលបាសាន នៃព្រះបាទពញ្ញាយ៉ាត គឺដើម្បីការពារប្រទេសរបស់ខ្លួនពីភាគខាងក្រោមនៃប្រទេសចំប៉ាដែលពេលនោះប្រទេសដាយវៀត ឬ វៀតណាមបច្ចុប្បន្នបានកំពុងតែទន្ទ្រានចំពោះប្រទេសចំប៉ា ។ ព្រោះទឹកដីខ្មែរនាពេលនោះបានលាតសន្ធឹងទៅដល់ពាម និងដល់មាត់សមុទ្រ និងមានទន្លេមេគង់រហូតទៅដល់ទន្លេមេង្គង់ក្រោម ។ ក្នុងការផ្លាស់ប្តូរនៅរាជធានីនេះផងដែរ ក៏បណ្តាលមកពីការខ្សត់សេដ្ឋកិច្ចជាតិផងដែរ ។
ទី ២ ការការពារបូរណភាពទឹកដី
ពីប្រទេសដាយវៀត អាណាម តុងកឹង ឬ វៀតណាម ដែលបានមកប៉ះទង្គិចជាមួយនឹងប្រទេសចំប៉ា
ដែលធ្វើឱ្យព្រះអង្គយល់ដឹងអំពីទំនាក់ទំនងអំពីអន្តរជាតិ សម្រាប់ប្រទេសរបស់ព្រះអង្គ ។
ទី ៣ ការស្ថាបនានៅទឹកដីភាគខាងត្បូងនៃប្រទេស ក្នុងការដែលប្រទេសខ្មែរមានការអភិវឌ្ឍន៍ប្រទេសភាគខាងជើងនៅសត្តវត្សទី ៩ ទី ១០ និង ១៥ ។ ប្រទេសកម្ពុជាមានការបោះបង់ក្នុងការអភិវឌ្ឍនៅប៉ែកខាងត្បូងយ៉ាងច្រើន ។ ក្រោយមកព្រះបាទពញ្ញាយ៉ាត ក៏បានមកស្ថាបនានៅប៉ែកខាងត្បូងក្នុងន័យការការពារពីការទន្ទ្រាននៃប្រទេសខាងកើតផងនោះ ។
ចំពោះពាណិជ្ជកម្មសមុទ្រវិញ គឺប្រទេសខ្មែរបានក្នុងការធ្វើជំនួញជាមួយប្រទេសចិន រហូតមកដល់ជ្វា ។ ឥណ្ឌាដែលបានផ្តូរមកកាន់ប៉ែកឥណ្ឌូចិនរបស់យើងតាមរយៈដងទន្លេមេគង្គ តាម៉ៅ ពាម ។ ការប្តូររាជធានីដើម្បីអភិវឌ្ឍន៍ដែលយើងមានភស្ថតាងមួយនៅខាងជើងវត្តភ្នំសព្វថ្ងៃ គឺជាកំពង់ផែមួយដែលវិវឌ្ឍនៃបាណិជ្ជកម្មសមុទ្រតាមរយៈទំនិញផ្សេងៗរហូតដែលអាចមកដល់ទីនេះបាន ។
មួយទៀតការផ្លាស់ប្តូររាជធានីពីទួលបាសាន្តមកចតុមុខ បានធ្វើឱ្យយើងមានការមមាញឹកយ៉ាងខ្លាំង ។ ទី ១ មានការប្រឹងប្រែងការពារទឹកដីនៅភាគខាងត្បូង មានការក៏សាងគឺ ការក៏សាងនៅទួលបាសាន្ត ។
ចតុមុខ ដែលមានការជីកប្រឡាយទឹក ពីទីទំនាបមកទីទួល និងក៏សាងនូវរាជវាំង ក្នុងការការប្រើទាំងកម្លាំងស្មារតី និង កម្លាំងកាយយ៉ាងច្រើន ។ ក្រៅពីនេះ ក៏មានការទប់ទល់ពីប្រទេសអាណាម ឬ ដាយវៀតយ៉ាងសម្បើមផងដែរ ។
បន្ទាប់ពីនោះទៀត គឺយើងមានការបាត់បង់នូវធន់ធានមនុស្សខណៈដែលយើងមានការផ្លាស់ប្តូររាជធានី និងមានការឈ្លោះគ្នានៅក្នុងខ្សែររាជវង្សមានធម្មរាជា ស្រីរាជា និង រវាងព្រះអង្គចន្ទ និង ស្តេចកនបន្តរហូតដល់ក្រុងលង្វែក ។ក្រោយមកមានការស្វែងរកឃើញនូវប្រាសាទអង្គរដោយព្រះបាទច័ន្ទរាជា ស្របពេលដែលព្រះអង្គទៅទាក់ដំរីនៅទីនោះ ។ ក្រោយមកក៏មានការហែរព្រះពុទ្ធរូបយកទៅតម្កល់នៅទីនោះ និងមានការកសាងនូវវត្តអារាមជាច្រើនដែលក្រោយមកខ្មែរយើងក៏បានហៅថា អង្គរវត្តនោះ និង ពាក្រថាសៀមរាបក៏បានកើតមានសម័យនោះផងដែរ ។
សំណួរសួរថាតើហេតុអ្វីបានជាស្តេចមុនៗមិនបានដឹងអំពីប្រាសាទអង្គរវត្ត?
ពីព្រោះរវល់តែការកសាងប្រទេស
ស្ថាបនា ការពារប្រទេស និងធនធានមនុស្សរបស់យើង គឺយកចិត្តទុកដាក់តែចំណែកថ្មី
មិនបានគិតពីចំណែកចាស់ដែលជាហេតុធ្វើឱ្យព្រះអង្គមិនបានរកឃើញនៅប្រាសាទនោះ ៕
នៅក្នុង វីឌីអូទី ៦
លោកគ្រូបានបន្ថែមអំពីការផ្លាសល់ប្តូររាជធានីពីអង្គរមកទួលបានសាន្ត
គឺមិនមែនជារឿងចៃដន្យឡើយ ។
ប៉ុន្តែវាជារឿងចាំបាច់ដែលមេដឹកនាំខ្មែរនាពេលនោះត្រូវតែធ្វើ ដើម្បីបំពេញបេសកកម្មនៃមេដឹកនាំដ៏ឈ្លៀសវៃ ហើយក៏បានបង្កើតរាជធានីនៅភ្នំពេញគឺជាកាបង្ហាញអំពីការវិវឌ្ឍនៃប្រវត្តិសាស្ត្រ ។ ជាការបង្ហាញឱ្យឃើញថាព្រះអង្គបាននឹងកំពុងការពារនូវបូរណភាពទឹកដីប៉ែកខាងកើត ប៉ែកខាងត្បូង ដើម្បីការពារខ្លួនពីការហូរចូលពីដាយវៀត តុងកឹង អាណាមដែលចេញពីទន្លេរលឿងមករហូតមកដល់ចំប៉ា និង ទឹកដីសន្តរទន្លេរមេគង្គ ជាអតីតនៃទឹកដីខ្មែរផងនោះ ។ មួយទៀត គឺជាការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនប៉ែកខាងតុងកឹង ដែលក្រោយមកខ្មែរយើង ក៏មានកំពុងផែមួយនៅខាងជើងវត្តភ្នំ គឺជាកំពុងផែភ្នំពេញដែលជាការអភិវឌ្ឍកំពុងផែសមុទ្រ ។
ដូច្នេះការផ្លាស់ប្តូររាជធានីមកកាន់ទួលបាសាន្តដើម្បីទុបទល់នូវបញ្ហាទាំងឡាយណា ដែលត្រូវធ្វើនៅប៉ែកខាងលិច គឺជាប្រទេសសៀមដែលគេរុកកួន ជាការបាត់បង់នូវកម្លាំងជាតិ ធនធានសេដ្ខកិច្ច ហេដ្ឋារចនាសម្ព័ន្ធត្រូវខ្ទេចខ្ទាំយ៉ាងច្រើនដោយទឹកជំនន់ និង ការស្លាប់ដោយការធ្វើសង្គ្រៀមផងនោះ ។
ដកស្រង់ពីវីឌីអូរ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
សរសេរដោយ អ៊ិន ពិសី
Comments
Post a Comment