ព្រះបាទជ័វរ្ម័ន ទី ២ ជាអ្នកបង្រួបបង្រួមប្រទេស និង ជាអ្នករំដោះប្រទេសពីនគរជ្វា

 


         នៅក្នុងវីឌីអូរទី ៧  លោកគ្រូ សំបូរ មាណ្ណារ៉ា បានលើកឡើងអំពការរួបរួមឡើងវិញចំពោះប្រទេសខ្មែរ នៅក្នុងឆ្នាំ ៨០០ នៃគ.ស. គឺព្រះបាទជ័យវរ្ម័នទី ២​ ដែលព្រះអង្គនាពេលនោះបានមកពីកោះជ្វា ។

         ព្រះបាទជ័យវរ្ម័នទី ២ជាអ្នករួបរួមដោយកាន់សាសនាព្រាហ្មណ៍ដោយការដង្ហែនូវសិវលិង្គទៅតាមទីស្ថានមួយៗដើម្បីជាការរួបរួមគ្នានិងស្រលាញ់គ្នាឡើងវិញ ។ ពេលនោះអ្នកដែលគោរពខាងឥសូរក៏អាចចូលមកបាន ខាងវិស្ណុ ក៏អាចចូលមកបាន អ្នកជឿទៅលើព្រះនាងសោមា គឺខាងឥសីកម្ពុល និងខាងត្រូនីក៏អាចមកចូលរូបរួមគ្នាបាន ហើយស្របពេលដែលព្រះអង្គបានយកខ្លួនព្រះអង្គឱ្យដូចទៅនឹងព្រះអាទិទេពផង ។

         ខណៈពេលដែលព្រះបាទជ័យវរ្ម័នទី ២ បានប្រតិស្ថានព្រះអង្គឱ្យទៅជាព្រះអាទិទេព ពេលនោះក៏មានការខ្លាចរអាជាច្រើនពីសំណាក់ប្រជានុរាស្ត្ររបស់ព្រះអង្គ ។ ព្រះអង្គក៏បានបង្កើតទៅជាសមត្តិកម្មកិច្ច សមត្តិកម្មរួម និងការបំពេញកិច្ចក្នុការរួបរួមជាប្រជាតិខ្មែរតែមួយទៅ ។ ការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី ២ នាពេលនោះព្រះអង្គ គឺជាបុគ្គលមួយរូបដែលត្រូវបានគេខ្លាច គោរពស្រលាញ់ ពីសំណាក់ប្រជានុរាស្ត្រខណៈពេលព្រះអង្គបានប្រតិស្ថានខ្លួនជាព្រះអាទិទេពផង ។

         បើតាមឯកសារខ្លះបានបញ្ជាក់ថាព្រះអង្គបានមករំដោះប្រទេសព្រះអង្គពីប្រទេសជ្វានៅក្នុងឆ្នាំ ៨០២ នៃគ.ស. ។ ចំពោះការគង់នៅទីនោះទៀតសោត គឺព្រះអង្គបានគង់នៅភ្នំគូលេន ដែលត្រូវបានគេហៅថាមហិន្ទ្រៈបរព័ត ឬមហិន្ទ្រៈបុរៈ ព្រះអង្គក៏បានកសាងប្រាសាទនៅទីនោះយ៉ាងច្រើន ។ ចំណុច ៣ ដែលព្រះបាទឥសាន្តវរ្ម័នទ្រង់កសាងប្រទេស ដោយមានលក្ខណៈ ៣ ចំណុច គឺ៖

o   សក្តានុពលជាតិតាមរយៈការកសាងប្រាសាទ

o   សក្តានុពលតាមការងារសេដ្ឋកិច្ច

o   សក្តានុពលតាមនយោបាយសង្គមធ្វើយ៉ាងណាឱ្យមនុស្សមានការរួបរួមគ្នាឡើងវិញ​ ។

         នៅក្នុងវីឌីអូរទី ៨ លោកគ្រូបានលើកអំពីការគ្រប់គ្រងជាស្តេចដោយស្ត្រីកំឡុងឆ្នាំ ៧១៦ ទៅ ៧១៨ ក្រោយព្រះបាទជ័យវរ្ម័នទី ១ បានស្តេចយាងចូលទីវង្គត់ ។

         ដោយគេឃើងថាក្រោយពីព្រះបាទជ័យវរ្ម័នទី ១ ស្តេចយាងចូលទីវង្គត់ នាពេលក្រោយមកគេក៏ឃើញមានការឱ្យតម្លៃទៅស្ត្រីដូចទៅនឹងសម័យព្រះនាងលីវយី ឬ ព្រះនាងនាគដែរ ។ ប៉ុន្តែនៅក្នុងសម័យនោះផងដែរ ក៏មានការបែកបាក់នៅនគរជាពីរ ដោយមួយក្រុមទៅខាងជើង និង មួយក្រុមទៀតទៅខាងត្បូង  ។ គេបានឃើញសិលាចារឹកមួយដែលមានការសរសេរថា ព្រះនាងមានការលំបាកក្នុងការគ្រប់គ្រងនាពេលកុលយុគនៅក្នុងប្រទេសបានកើតឡើង នេះបើតាមឯកសារលោកត្រឹងងារ បានលើកឡើង និងស្តេចស្រីនាពេលនោះមានឈ្មោះថា ព្រះនាងជ័យរាជទេវី 

         បើតាមការស្រាវជ្រាវរបស់លោកគ្រូ សំបូរ មាណ្ណារា ថា ក្រុមមនុស្សដែលបែកបាក់ទៅតំបន់ខាងត្បូង គឺស្ថិតនៅខេត្តក្រចេះសព្វថ្ងៃ ដែលពីមុនហៅថា សំភូប៊ូរៈ គឺជាចេនឡាទឹកលិច ។ ចំពោះចេនឡាគោកនៅខាងជើង វិញគឺស្ថិតនៅតំបន់ប្រាសាទសំបូរព្រៃគុបសព្វថ្ងៃ នាខេត្តកំពុងធំ ។

                   នៅពេលដែលនគរខ្មែរបានបែកបាក់ជាពីរនោះ ប្រទេសខ្មែរក៏មានការជ្រៀតជ្រេកពីប្រទេសជ្វាដោយមានការដុតនៅតំបន់សំភូប៊ូរៈ ។ ខណៈពេលដែល សំភូបូរៈត្រូវបានដុតបំផ្លាញ និង សម្លាប់ស្តេចខ្មែរ ពេលនោះក៏មានការកៀរប្រជានុរាស្ត្រចេញពីសំភូប៊ូរៈទៅប្រទេសជ្វាផងដែរ ។

                   នៅក្នុងវីឌីអូរទី ៩ នៃកំណត់ត្រាទី ៥ លោកគ្រូក៏បានលើកអំពីមេរៀនទី ៥ (ត) នៃសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក ដេវីដ ឆាណ្ឌល័រ ទៅលើការគ្រប់គ្រងរបស់ព្រះបាទឥសាន្តវរ្ម័ន ដែលមានមូលដ្ឋាននៅប្រាសាទសំបូរព្រៃគុប ឬក៏ឱ្យឈ្មោះថាឥសាន្តបុរៈតាមឈ្មោះរបស់ព្រះអង្គ ហើយក៏បានពង្រីកនូវទឹកដីខ្មែរយ៉ាងធំទូលំទូលាយ ។

                  ការបង្កើតក្រុងឦសាន្តបុរៈនេះ គឺនៅទសវត្សទី ៣ ទី ៤ នៃសត្តវត្សទី ៧ នៃគ.ស. ដែលស្ថិតនៅតំបន់ប្រាសាទសំបូរព្រៃគុបនាខេត្តកំពុងធំសព្វថ្ងៃ ។ នៅក្នុងឆ្នាំ ៨០២ នេះគេក៏បានហៅសម័យនោះថាជាសម័យចេនឡា ឬ កម្ពុជទេស ។ ព្រឹត្តការណ៍ ៣ ធំៗត្រូវបានកើតឡើងនៅក្នុងឆ្នាំ ៦៣០ ទៅដល់ឆ្នាំ ៨០២ នៃគ.ស. គឺ៖

§ ការកសាងឡើងនូវប្រាសាទតំបន់សំបូរព្រៃគុប

§ ការបែកបាក់ប្រទេសចេនឡាជាពីរ (ចេនឡានទឹក ចេនឡាគោក ឬចេនឡាខាងជើង និង ខាងត្បូង)

§ ចេនឡាត្រូវបានរួបរួមគ្នាវិញ ។

             ការបែកបាក់នូវចេនឡាជាពីរហើយ ក៏ត្រូវបានរួបរួមគ្នាឡើងវិញដោយព្រះបាទជ័យវរ្ម័នទី ២ ។ នៅក្នុងឆ្នាំ ៩៣០ ព្រះបាទឦសាន្តវរ្ម័ន ក៏បានចាប់ផ្តើមចំពោះកិច្ចការសំខាន់ៗជាច្រើន នៅក្នុងពេលនោះ មានមនុស្សជាច្រើន និងរដ្ឋជាច្រើន ត្រូវបានរួបរួមគ្នាតែមួយគឺជារដ្ឋចេនឡា ឬកម្ពុជទេស ។ ដើម្បីធ្វើឱ្យប្រទេសមានការរួបគ្នាទៅបាន ព្រះបាទឥសាន្តវរ្ម័នទ្រង់មានការកសាងប្រាសាទជាច្រើនជាពិសេសតំបន់ប្រាសាទសំបូព្រៃគុបក្នុងការធ្វើឱ្យអំណាចកណ្តាលព្រះអង្គបានរឹងមាំនោះ ពីព្រោះប្រាសាទទាំងនោះបានកសាងក្នុងការឧទ្ទិសដល់សាសនាព្រាហ្មណ៍ ។

             បន្ទាប់មកទៀត ព្រះអង្គក៏បានកសាងនូវមូលដ្ឋានកម្លាំងសេដ្ឋកិច្ចដ៏ធំ ក្នុងការគ្រប់គ្រងនោះព្រះអង្គធ្វើយ៉ាងមិចដើម្បីឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គមានការរួបរួមគ្នាបាន ពីព្រោះមានវប្បធម៌ ទំនៀមទំលាប់ ជាតិសាសន៍ផ្សេងៗគ្នានោះ ទាំងនេះហៅថានយោបាយសង្គម ។

         កត្តា ៣ យ៉ាងក្នុងការរួបរួមគ្នាជាយុទ្ធសាស្ត្រព្រះបាទឥសាន្តវរ្ម័ន

§ ការកសាងនូវសង្គមជាតិតាមរយៈការបង្កើតសេដ្ឋកិច្ច

§ បង្កើតសក្តានុពលជាតិក្នុងការបង្កើតឱ្យទៅជាការសាងសង់សមិទ្ធផល

§ ខំប្រឹងបន្សាបនូវគំនិតអរិយភាពទាំងឡាយ ដែលប្រកាន់ថាអញមកពីនគរភ្នំ ចេនឡា ហ្វូនន ណាន់ហ្វូណាជាដើម ហើយកបង្កើតទំនាក់ទំនងនោះមកវិញ។

         សំណូរហេតុអ្វីបានជាអាណាចក្រភ្នំទុនដៃដែលជាហេតុធ្វើឱ្យអាណាចក្រចេនឡាក្នុងរាជកាលព្រះបាទ ភវៈវរ្ម័ន គ្រប់គ្រងបាន មានរយៈពេល ៨០ ឆ្នាំ ពីឆ្នាំ៥៥០ ដល់ឆ្នាំ ៦៣០ ?

         ចុះហេតុអ្វីបានបន្តយូរម្ល៉េះរហូតដល់ឆ្នាំ ៦៣០ ហេតុអ្វីមិនបញ្ចប់នូវឆ្នាំ ៥៦០ ទៅ?

សំណួរសួរថា ហេតុអ្វីបានជាព្រះនាងបានឡើងសោយរាជក៏ស្រាប់តែមានការបែកបាក់នូវនគរជាពីរ មិនដូចទៅនឹងព្រះនាងលាវយីគ្រប់គ្រងអ៊ីចឹង ?


        ដកស្រង់ពីវីឌីអូរលោក សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា 

            សរសេរដោយ អ៊ិន ពិសី

Comments

Popular posts from this blog

និទានរឿងខ្លី បុរសអភព្វស្នេហ៍

អគតិធម៌ ៤យ៉ាង

រឿងនិទានខ្លី ឪពុក​ កូនប្រុស និង សត្វលា