កត្តា ៣ យ៉ាង ជាហេតុនាំឱ្យកើតរដ្ឋដំបូងរបស់ខ្មែរ
ទី១ ដំណើការណ៍នៃការកកើតរដ្ឋសម័យបុរាណខ្មែរយើង ទី ២ ដំណើរការវិវឌ្ឍន៍នៃដំណាក់កាលខ្មែរយើងនៅក្នុងសម័យអណាចក្រភ្នំ ឬ ហ្វូណន ឬ សម័យគកធ្លក និង ទី ៣ ទំនាក់រវាងខ្មែរ អ្នកជិតខាងខ្មែរ និង អ្នកមកពីចំងាយផង ។
ចំណុចទី ១ ដមណើរនៃការណ៍នៃការកកើតឡើងនៃរដ្ឋ គឺជាការផ្តុំគ្នានៃទស្សនៈរបស់មនុស្សនៅក្នុងតំបន់មួយដែលនៅជុំគ្នា ហើយបន្ទាប់មកក៏មានការច្បាំងពីមេកន្ទ្រាញណាមួយ ដែលអំណាចសកម្មរបស់មេបក្ស ឬ អ្នកខ្លាំង ។ចំពោះការកើតនៃរដ្ឋទាល់តែទីនោះមានប្រទេសជាដែនកំណត់ មានច្បាប់ដែលជារដ្ឋធម្មនុញ្ញ មានកងទ័ពការពារ ប្រពៃណី ហើយត្រូវមានមនុស្សជាអ្នកផ្តុំគ្នា ក្នុងការចចារ និង ច្បាំងគ្នា ។ ព្រោះហេតុដូច្នោះហើយ ប្រទេសកម្ពុជាយើងមានរដ្ឋដំបូងឈ្មោះថា អណាចក្រភ្នំ ឬតាមឯកសារខ្លះបានឱ្យឈ្មោះថា ហ្វូណន (ឯកសារចិន) ។ បន្ទាប់មកយើងមានរដ្ឋ ៥ ទៀតដែលបានស្ថិននៅក្រោមការគ្រប់គ្រងរបស់អណាចក្រភ្នំ ។ នៅក្នុងរដ្ឋនោះមានរដ្ឋចេនឡាដែលបានស្ថិននៅក្រោមការគ្រប់គ្រងរបស់រដ្ឋអណាចក្រភ្នំ ។
ចំណុចទី
២ ទំនាក់ទំនងនៃការកើតរដ្ឋ គឺមានទំនាក់ទំនងសកម្មរបស់ខ្លួនឯង
ហើយអ្នកដែលគ្រប់គ្រងនៅរដ្ឋដំបូងនៃសង្គមខ្មែរដំបូងដែលជាអណាចក្រភ្នំនោះ
គឺជាមនុស្សស្រី នាងមានឈ្នោះថា ព្រះនាងលាវយី ឬហៅតាមខ្មែរយើង គឺជាព្រះនាងនាគ ដែលគូរ
និងព្រះថោង ឬមួយទៀតត្រូបានគេហៅថា សោមា និង កៅឌិន ។
ចំណុចទី ៣ ទំនាក់ទំនងខ្មែរ បានទាក់ទងរវាងរដ្ឋដទៃទៀតនៅក្នងតំបន់ នៅក្រៅតំបន់ដែលជារដ្ឋចាម ។ វាមានលក្ខណៈសកម្ម ឯនៅភាគខាងជើង គឺរដ្ឋមន និងភាគខាងលិច គឺ បាឡុមប៉ាឬរដ្ឋម៉ាលេស៊ី ហើយនៅក្នុងសម័យកាលនោះ គឺអត់មានប្រទេសវៀតណាម ឡាវ និង ថៃឡង់នោះទេ ។
សរសេរដោយ អ៊ិន ពិសី
ដកស្រង់ពីវីឌីអូរ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
Comments
Post a Comment