អត្ថប្រយោជន៍នៃការសិក្សាប្រវត្តិសាស្ត្រ

 

1.    ប្រវត្តិសាស្ត្រខ្មែរ គឺជាការសិក្សាអំពីអតីតកាល ។

2.    អ្វីទាំងឡាយណាដែលបានបង្ហាញអំពីសកម្មភាពរបស់មនុស្ស ការកត់ត្រារបស់មនុស្ស ចាត់ទុកថា ជាប្រវត្តិសាស្រ ។

3.     កេរ្តិ៍ដំណែរបស់មនុស្សនៅក្នុងអតីតកាលនោះក៏ចាត់ទុកថា ជាប្រវត្តិសាស្រផងដែរ ។

4.    ប្រវត្តិសាស្ត្រ គឺជាការសិក្សារៀនសូត្រមួយនៅក្នុងពេលជាអតីតដែលនាំឱ្យយើងបានដឹងថា ហេតុអ្វីបានវាកើតឡើង វាបានធ្វើឱ្យយើងដឹងពីការវិវឌ្ឍរបស់វា និងផលវិបត្តិរបស់វា ។ 

5.    ការសិក្សាប្រវត្តិសាស្ត្រមានសារៈសំខាន់សម្រាប់យើងថ្ងៃនេះ និង ថ្ងៃស្អែក ។

v  ហេតុនាំឱ្យបាត់បង់ទឹកដី

6.    បណ្តាលមកពីការកើតឡើងនៃមនុស្សថ្មី ។

7.    ការកើតឡើងនៃសង្គមមនុស្សថ្មី ការកើតឡើងនៃរដ្ឋថ្មី ។

8.    ការកើតឡើងនៃវិបត្តិផ្ទៃក្នុង និងកំណើនមនុស្ស ។

9.    កំណើនមនុស្សនេះ សំដៅដល់មនុស្សដែលនៅក្បែយើង ឬនៅជិតយើងយ៉ាងច្រើន ។

10. ផ្សេងពីនោះទៀត សំដៅដល់វិបត្តិផ្ទៃក្នុង ធម្មជាតិ នយោបាយ និង មហិច្ឆតាអ្នកក្បែខាងយើងមួយចំនួនដែរ ។

11. ការសិក្សារបស់យើងអាចក្លាយទៅជាសម្មតកម្ម ហើយនាំឱ្យមានការទទួលយក និងមិនទទួលយកតាមរយៈនៃការស្រាវជ្រាវ ។​

12. តាមរយៈនៃការរកឃើញភ័ស្ថតាង និងគោលដំណើនៃការវិវឌ្ឍទាំងអស់ ។

13. ការសិក្សាប្រវត្តិសាស្ត្រ នាំឱ្យយើងដឹងគោលដៅដែលត្រូវដើរទៅមុខ ដោយសារតែយើងបានសិក្សាប្រវត្តិសាស្ត្រអំពីតីតកាល ។

14. ការសិក្សាប្រវត្តិសាស្ត្រ ធ្វើឱ្យយើងយល់ដឹងពីដំណើរវិវត្តន៍នៃសង្គមមនុស្ស ព្រឹត្តការណ៍ដែលកើតឡើងនៅក្នុងអតីតកាល ។

15. ដើម្បីសិក្សាអំពីតួរនាទីរបស់យើងពេលបច្ចុប្បន្ន និងដើម្បីគិតគូរជនជំនាន់ក្រោយរបស់យើង និង អនាគតប្រទេសជាតិរបស់យើង ត្រូវសិក្សាប្រវត្តិសាស្ត្រ ។

16. ការសិក្សាប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍទាំងឡាយ និង ឈានទៅរកសន្តិភាពសម្រាប់ជីវិត សង្គមមនុស្សនៃប្រទេសជាតិខ្លួនឯង ។

ដកស្រង់ពីលោក គ្រូ សំបូរ មាណ្ណារ៉ា

សរសេរដោយ អ៊ិន ពិសី





Comments

Popular posts from this blog

និទានរឿងខ្លី បុរសអភព្វស្នេហ៍

អគតិធម៌ ៤យ៉ាង

រឿងនិទានខ្លី ឪពុក​ កូនប្រុស និង សត្វលា