សិក្សាអំពីយុវជនខ្មែរ
នៅក្នុងវីឌីអូទី ២ នៃកិច្ចសម្ភាសរបស់លោកគ្រូ សំបូរ មាណ្ណារា ស្តីអំពីយុវជនថា តើយុវជនរៀនទៅត្រូវធ្វើអ្វីនៅក្នុងសង្គមជាតិ ?
លោកគ្រូបានលើកឡើងថា ក្រោយពីគាត់បានដើរនៅជុំវិញពិភលោក
មានអាមេរិក ចិន ជប៉ុន កាន់ណាដា កូរ៉េ បានជួបយុវជន មានស្ត្រីជាដើម
ហើយក៏បានសិក្សាពីពួកគេជាច្រើន ហើយបើគេចង់ដឹងទៅលើយុវជនពួកគេជាបុគ្គលយ៉ាងណានោះ
គឺគេមើលទៅលើសកម្មភាពរបស់ពួកគេ ប្រចាំថ្ងៃ។ ចំពោះការគិតរបស់មនុស្សយើងមាន ខួក្បាល ១
គីឡូ ២ ខាំដូចគ្នា តែបើយកវាមកដើម្បីតែដោះសាទេ នោះគឺវាមិនល្អឡើយ
នៅពេលដែលយើងបានក្លាយជាអ្នកដឹកនាំប្រទេសនោះ
យើងនឹងជាបុគ្គលដែលដោះសារមិនបានជាអ្នកដោះស្រាយនឹងបញ្ហាឡើយ
ហើយមួយជីវិតនេះយើងដោះសាហូត ។ គាត់ក៏បានលើកបន្ថែមទៀតថា ចំពោះការសិក្សារបស់យើង
ដែលបានចប់ហើយក៏បានទទួលសញ្ញាប័ត្រនោះ គឺវាបានបញ្ជាក់ថាយើងបានបញ្ចប់ការសិក្សាអ្វីមួយ
មិនមែនជាការទទួលសញ្ញាប័ត្រដូចជាការទទួលវិក័យប័ត្រនោះទេ ។
ចំពោះការសិក្សារៀនសូត្រវិញ
លោកគ្រួបានសង្កត់ធ្ងន់ទៀតថា យុវជនដែលមិនមែននជាអម្រែកសង្គម
គឺជាយុវជនដែលខ្លាំងរៀនមុខវិជ្ជាណាហើយ គឺអាចធ្វើបាននៅពេលក្រោយរៀនចប់
មិនមែនក្រោយរៀនចប់ ជំនាញខ្លួនធ្វើមិនបានហើយទៅដណ្តើមការងាររបស់អ្នកដទៃនោះទេ ។ ដូច្នេះហើយ
ក្នុងន័យនេះ គឺគាត់បានលើកឡើងថា
យើងត្រូវតែតាំងចិត្តឱ្យមាំថាយើងចង់រៀនអ្វីឱ្យពិតប្រាកដ និង ធ្វើអ្វីឱ្យពិតប្រាកដ
ចំពោះទស្សនៈខ្លួនគាត់ផ្ទាល់បានលើកឡើងថា “កាលពីជំនាន់
៨០ ខ្លួនខ្ញុំបានស្រលាញ់នូវមុខវិជ្ជាប្រវត្តិសាស្ត្រ ទោះបីជាមិត្តភ័ក្រខ្ញុំបានរៀន
Marth ហើយបើកគួ Marth និង
ខ្មែរតហូតពួកគាត់មានលុយទិញម៉ូតូជិះក៏ដោយ ក៏ខ្ញុំមិនដែលខ្វល់ដែរ អ្វីដែលសំខាន់
គឺខ្ញុំសំលៀងនូវវិជ្ជារបស់ខ្ញុំឱ្យមុត ទោះបីពិបាករកគ្រូប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ” ។ គាត់ក៏បានលើកឡើងថា បើសិនជាយើងមានត្រឹម
១០០០ ដុល្លា ហើយចង់រៀននូវមុខវិជ្ជាដុកទ័រដែលមានរយៈពេល ១៧ ឆ្នាំឯណោះ ក្នុងន៍យនេះ
គឺវាមិនអាចទៅរួចទេ លុះត្រាតែយើងចេះឆ្នៃប្រឌិតនូវលុយ ១០០០ ដុល្លាឱ្យបានច្រើន
ឬក៏យើងអាចបានទទួលនូវអាហារូបករណ៍ទើបយើងអាចរៀនបាន បើមិនដូច្នោះ គឺមិនអាចរៀនបានឡើយ
ព្រោះដូច្នោះហើយ យើងមិនត្រឹមតែកំណត់គោលដៅតែម្យ៉ាងនោះទេ
គឺយើងត្រូវក្រឡេកមើលនូវលទ្ធភាពផងដែរ ។
ចំពោះបញ្ហានេះ លោគ្រូក៏បានឱ្យជាគំនិតដែរថា
ទី ១ យើងត្រូវតែមានគំនិត គឺសំដៅដល់ការស្គាល់ ពីសមត្ថភាពរបស់ខ្លួន
ថាខ្លួនពូកែខាងអ្វី ចេះអ្វីឱ្យពិតប្រាកដដើម្បីចៀសវៀងក្នងការទូអម្រែកសង្គម
ឧទាហណ៍ថា យើងខ្សោយនូវមុខវិជ្ជាគណិត ដែលបានត្រឹមតែពិន្ទុះ D ឬ C នោះ
ហើយចង់ទៅរៀននូវមុខវិជ្ជា វិស្វករ វាពិតជាបញ្ហាធំសម្រាប់យើងជាមិនខាន ។
នៅក្នុងចំណុចទី ២
ត្រូវមើលទៅលើលទ្ធភាព គាត់បានលើកឡើងថា កូនៗខ្មែរយើងមួយចំនួន កើតមកដឹងតែចង់រៀននេះ
រៀននោះ ទាំងដែលមិនបានដឹងនូវជីវភាពគ្រួសាររបស់ខ្លួនថាមានជីវភាពខ្សត់ក្សោយ
គឺកូនៗមួយចំនួនមិនបានរៀនរហូតដល់ចប់ឡើយ គឺបានត្រឹមតែពាក់កណ្តាល ក៏បានបោះបង់សាលា ។
តែបើយើងក្រឡេកមើលប្រទេសគេនៅប៉ែកខាងអាមេរិក បារាំង ចិន អង្គលេស ហេតុអ្វីបានខ្លំាង
ព្រោះពួកគេបានបណ្តុះនូវគំនិតដល់ពួកគេយ៉ាងល្អ នៅពេលដែលពួកគេមានអាយុត្រឹម ១៥ ឆ្នាំ
ពួកគេបានបំពេញបេសកម្មអ្វីមួយបានបាត់ទៅហើយ ដូច្នេះ
គាត់ក៏បានបណ្តុះនូវគំនិតចេះប្រឹងមកលើខ្លួនឯងទៅលើចៅរបស់គាត់ ថាបើចៅឯងធ្វើកិច្ចការងារនេះបានទើបគាត់ឱ្យនូវប្រាក់
មិនមែនចេះតែឱ្យដោយគ្មានធ្វើអ្វីមួយឡើយ ។ លោកគ្រូបានលើកឡើងនូវភាពចេះមានលំនឹងមកលើខ្លួនថា
សូមប្បីតែតែគាត់កាលនៅអាយុ ១០ ឆ្នាំ គឺកាត់ចេះរកការងារដោយខ្លយនឯង
អំពីការដុំគុយទាវហើយបានលុយប្រមាណ ៥ កាក់ឱ្យម្តាយជាអ្នកសន្សំឱ្យរហូតកាត់បានយកលុយនោះទៅទិញខោអាវស្លៀកពាក់ទៅ
លុះឆ្នា ១៩៩០ គាត់ក៏បានរត់នូវស៊ីក្លូដើម្បីបានលុយ ហើយក៏គាត់យកលុយនោះទិញគ្រៀងបិរិក្ខាសម្រាប់រៀនទៀត
។ នេះគឺជាអ្វីដែលគាត់បានបង្ហាញថា យើងត្រូវចេះស្វែងរកប្រាក់ដោយខ្លួនឯងតាំង
ពីតូចទៅទើបយើងមានគំនិតក្នុងការរកស៊ីដោយខ្លួនឯងបានល្អ ។ គាត់ក៏បានបន្ថែមទៀតថា
ដើម្បីចៀសវឿងការយកខ្លួនរប់យើងជាអម្រែកសង្គមបាន
នោះយើងត្រូវយកចំណេះដឹងដេលយើងបានរៀនហើយយកទៅអនុវត្តន៍ដើម្បីជាការជួយសង្គមនោះឱ្យបានទាន់ពេលវេលា
។
ជាចុងក្រោយ
គាត់ក៏បានបន្ថែមថាយុវជនយើងត្រូវតែជាយុវជនឆ្នើមហើយចេះបង់ពន្ធដល់សង្គមឱ្យដូចជាយុវជនសម័យអង្គរដែលគេយកកំលាំងទៅជួយសង្គម
ហើយយើងមិនត្រូវខ្លាចក្នុងការជំបាក់លុយចិននោះទេ តែយើងត្រូវចេះបរិចាកដល់សង្គមត្រឹម ១
ដុល្លា ហើយយុវជនយើងដែលមានប្រមាណ ៧ លាននាក់នោះសង្គមយើងនឹងមានលក្ខណៈល្អប្រសើរ មួយទៀត
យើងត្រូវរៀនដោយក្តីសង្ឃឹម រៀនដោយមោទនភាព រស់ដោយក្តីសង្ឃឺម ៕
សរសេរដោយ អ៊ិន ពិសី
Comments
Post a Comment