Posts

Showing posts from October, 2020

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

Image
  មាតិកា ព្រះបាទជ័យវរ្ម័នទី ៧ 1.     សេចក្តីផ្តើម 2.     ជីវប្រវត្តិសង្ខេបរបស់ព្រះអង្គ 3.     ព្រះអង្គជាមេទ័ពដ៏ខ្លាំងក្លាមួយរូប 4.     ភាពអត់ធ្មត់របស់ព្រះបាទជ័យវរ្ម័នទី ៧ 5.     ការគិតសុខមាលភាពចំពោះរាស្ត្រព្រះអង្គ 6.     ការកសាងប្រាសាទ 7.     សំណង់មន្ទីរពេទ្យ និង សាលាសំណាក់ 8.     តំបន់ទេសចរណ៍ 9.     សរុបសេចក្តី 10. ឯកសារយោង       1.    សេចក្តីផ្តើម ជាដំបូងខ្ញុំសូមគោរពចំពោះព្រះរតនត្រៃជាទីពឹងទីរលឹករបស់ខ្ញុំ ក្នុងការផ្តល់កំណើតទី ២ ចំពោះខ្ញុំព្រះករុណាក្នុងការស្វែងយល់អំពីសច្ចធម៌ និង បានយល់ដឹងនូវអ្វីជាអំពើល្អ និង អាក្រក់ជាច្រើនដើម្បីឱ្យខ្ញុំព្រះករុណាបានដើរមករកផ្លូវដ៏ប្រសើរទៅតាមមារគាអរិយមគ្គប្រកបដោយអង្គ ៨ ។ បន្ទាប់មកទៀត ក៏សូមថ្លែងអំណរគុណដល់ញោមប្រុស្រីរបស់ខ្ញុំ ក្នុងការផ្តល់កំណើតដល់រូបខ្ញុំ និងបានចិញ្ចឹមបីបាច់រហូតមក ហើយការចេះដឹងមួយចំនួនក៏បានមកពីពួកគាត់ជម្រុញផងដែរ និង ថ្លែងអំណរគុណដល់លោកគ្រូអ្នគគ្រូ...

តួនាទីរបស់មាតាបិតា

Image
          នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបានបង្រៀនមនុស្សឱ្យមានតួនាទី ឬ កាតព្វកិច្ចមកលើគ្នាទៅវិញទៅមក ហើយនៅក្នុងទីនេះព្រះអង្គបានសម្តែងពីតួនាទីរបស់មាតាបិតាមកលើកូនប្រុសស្រី មាន ៥យ៉ាង គឺ៖ Picture = Pinterest ១.ត្រូវហាមកូនប្រុសស្រីមិនឱ្យប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ ២.ត្រូវឱ្យកូនប្រុសស្រីធ្វើអំពើល្អដែលប្រាសចាសទោស ហើយស្ថិតនៅក្នុងក្រុមសីលធម៌ល្អ ៣.ត្រូវឱ្យកូនប្រុសស្រីរៀនសូត្រមានចំណេះវិជ្ជាគ្រប់គ្រាន់ ៤.ត្រូវបំពេញកិច្ច រៀបចំគូរស្រកឱ្យកូនប្រុសស្រីឱ្យបានល្អ ៥.ត្រូវចែកទ្រព្យសម្បត្តិទៅដល់កូនប្រុសស្រីឱ្យបានសមរម្យ ។ តើតួនាទីទាំងអស់នេះ មាតាបិតាបានបំពេញគ្រប់គ្រាន់ហើយឬនៅ? ខ្ញុំនឹងអធិប្បាយពេលក្រោយត្រង់ចំនុចនិមួយៗទៀត។ សេចក្តីអធិប្បាយអំពីកាតព្វកិច្ចរបស់មាតាបិតា ៥ យ៉ាង៖ ១. ហាមកូនមិនឱ្យធ្វើអាក្រក់           ការហាមកូនប្រុសស្រីពីសំណាក់ ឳពុកម្តាយវាជារឿងសំខាន់ និង ចាំបាច់ដែលក្នុងនាមខ្លួនជាឳពុកម្តាយត្រូវធ្វើ ពីព្រោះឳពុកម្តាយ គាត់ជាអ្នកស្ថិតនៅកៀកជិតកូនប្រុសស្រីរបស់ខ្លួន ។ នៅក្នុងការហាមប្រាមនេះ វាពិតជាទាមទា ឱ្យឳពុកម្តាយមានចំណេះដឹងជាខាងដើម បន្ទាប់មកពួកគាត់ត្រូ...