និទានរឿងខ្លី បុរសអភព្វស្នេហ៍
សម័យថ្ងៃមួយ មានបុរសម្នាក់បានអង្គុយយំនៅជិតជញ្ជាំងវិហារនៃវត្តមួយនៅក្នុងខេត្តត្បូងឃ្មុំ ហើយពេលនោះ ក៏មានព្រះសង្ឃមួយអង្គបានឮសំឡេងបុរសនោះកំពុងតែមានសេចក្តីសោយ៉ាងខ្លាំង ។ ព្រះសង្ឃអង្គនោះ ក៏បានមានសង្ឃដីកាទៅវិញទៅមកជាមួយបុរសនោះថា ៖ ព្រះសង្ឃ៖ ឧបាសក! តើឧបាសកកំពុងកើតអ្វីហ្នឹងបានជាយំខ្លាំងយ៉ាងនេះ? ឧបាសក៖ បពិត្រព្រះតេជគុណ! ខ្ញុំព្រះករុណាកំពុងតែមានទុក្ខជាទម្ងន់នៅក្នុងចិត្តខ្ញុំព្រះករុណា ព្រះតេជគុណ។ ព្រះសង្ឃ៖ អរ ឧបាសក! បើដូច្នោះ ឧបាសកអាចប្រាប់រឿងរ៉ាវទាំងនោះដល់អាត្មាបន្តិចបានទេ ក្រែងអាត្មាអាចជួយដល់ឧបាសកបាន ។ ឧបាសក៖ កូណា ព្រះតេជគុណ តាមពិតទៅកាលដើមឡើយ ខ្ញុំព្រះករុណាជាសិស្សដែលមិនទាន់ចប់ទី ១២ ម្នាក់ដែលបានលះបង់ការសិក្សារបស់ខ្លួនដើម្បីទៅបំពេញការងារនៅឯប្រទេសកូរ៉េខាងត្បូង ដើម្បីបានប្រាក់ខ្លះយកមកជួយដល់ពុកម៉ែ និងប្អូនៗបានរៀនបន្ត ហើយក្រោយមក ខ្ញុំព្រះករុណាត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង រយៈពេលបីឆ្នាំមក ខ្ញុំកូណា ក៏បានមកជួបនឹងនារីម្នាក់ដែលនាងមានសម្រស់សមរម្យធ្វើឱ្យខ្ញុំដកចិត្តមិនរួចនៅក្នុងវត្តមួយនៃរដូវកាលចូលឆ្នាំ ពេលនោះខ្ញុំកូណា ក៏បានសួរនាងចំៗទៅលើរឿងគ្រួសារ ដោយនាងបានប្រាប់ថា នាងជាស្រីមេម៉ាកូនមួយ បើសិនជាខ្ញុំ មិនយល់ទ...